លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានបញ្ជាឲ្យកងកម្លាំងយោធភូមិភាគទី៥ ចុះអន្តរាគមន៍ភ្លាមៗបន្ទាប់ពីផ្ទះបងប្អូនប្រជាពលរដ្ឋនៅស្រុកកំរៀង ខេត្តបាត់ដំងបងជិត៣០ខ្នង បានប៉ើងដំបូល និងរងការខូចខាតទាំងស្រុង ដោយសារតែខ្យល់កន្ត្រាក់កាលពី រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានប្រាប់ ទូរទស្សន៍BTV នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ បណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋ នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន២៩ខ្នង បានទទួលរងការខូចខាត ដោយក្នុងចំណោម២៩ខ្នងនេះ គឺមាន៩ខ្នងរងការដួលរំលំទាំងស្រុង(បាក់រាបដល់ដី)និង២០ខ្នងរងការ របើកដំបូល(របើកដំបូលទាំងស្រុង)។ ក្រោយហេតុការកើតឡើង កងពលបានចាត់តាំងកម្លាំងចុះសហការជាមួយផ្នែកសិករងកំរៀង និងប៉ូលីស៨១៩ជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋភ្លាមៗ៕ អត្ថបទ៖ បាន ចក់





