ក្រុមហាម៉ាស៖ ការចរចាបទឈប់បាញ់ចុងក្រោយបំផុតបានបញ្ចប់ហើយខណៈ អ៊ីស្រាអែលប្តេជ្ញាបន្តប្រតិបត្តិការយោធាក្នុងពេលដ៏ខ្លី

2024/05/06 05:04:30 pm        265

ក្រុមសកម្មប្រយុទ្ធហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចចរចាបទឈប់បាញ់ចុងក្រោយនៃតំបន់ហ្កាហ្សាបានបញ្ចប់ក្នុងទីក្រុងគែរ (Cairo)ប្រទេសអេហ្ស៊ីប បន្ទាប់ពីការពិភាក្សាស៊ីជម្រៅ និងហ្មត់ចត់ ដោយបញ្ជាក់ឡើងវិញនូវការទាមទារសំខាន់ៗដែលអ៊ីស្រាអែល បានច្រានចោលម្តងទៀត។ បន្ទាប់ពីមានសញ្ញានៃការរីកចម្រើនថ្មីៗនេះ ទស្សនវិស័យហាក់មានភាពស្រពិចស្រពិល ខណៈនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្តេជ្ញាថានឹងទប់ទល់សម្ពាធអន្តរជាតិដែលកំពុងព្យាយាមបញ្ឈប់សង្គ្រាមនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ Yoav Gallant បានអះអាងថា ក្រុមហាម៉ាស មិនប្រាកដប្រជាចំពោះកិច្ចព្រមព្រៀងនោះទេ ហើយបានព្រមានអំពី ប្រតិបត្តិការដ៏ខ្លាំងក្លាមួយនាពេលអនាគតដ៏ខ្លីនៅទីក្រុងរ៉ាហ្វា(Rafah) និងកន្លែងផ្សេងទៀតនៅទូទាំងដែនដីហែកហួរដោយសង្រ្គាមហ្កាហ្សា។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានរាយការណ៍ថា ប្រធាន CIA អាមេរិក លោក William Burns ដែលជាអ្នកសម្របសម្រួលដ៏សំខាន់ក្នុងកិច្ចចរចា នឹងជួបជាមួយលោក Netanyahu នៅថ្ងៃចន្ទនេះ ។ មន្ត្រីម្នាក់ដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន AP ថាលោក Burns កំពុងធ្វើដំណើរទៅជួបនាយករដ្ឋមន្ត្រីកាតា រួមទាំងអេហ្ស៊ីបជាអន្តរការីក្នុងការដោះស្រាយជាមួយក្រុមហាម៉ាស។ គេមិនច្បាស់ថាតើការធ្វើដំណើរជាបន្តបន្ទាប់ទៅអ៊ីស្រាអែលដែលបានគ្រោងទុកនឹងកើតឡើងឬអត់។អ៊ីស្រាអែលមិនបានបញ្ជូនគណៈប្រតិភូទៅកិច្ចពិភាក្សាចុងក្រោយនេះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្ស៊ីបបានរាយការណ៍ថា គណៈប្រតិភូហាម៉ាសបានទៅពិភាក្សាក្នុងប្រទេសកាតា ជាកន្លែងដែលក្រុមការងារនេះមានការិយាល័យនយោបាយ ហើយនឹងត្រឡប់ទៅទីក្រុងគែរវិញសម្រាប់ការចរចាបន្ថែមនៅថ្ងៃអង្គារសប្ដាហ៍នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm