មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យទី៥ ឧសភា បានចោទប្រកាន់អ៊ីស្រាអែលពីការបន្តបដិសេធដំណើរការផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលប្រធានស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានព្រមានថា គ្រោះទុរ្ភិក្សពេញលេញ បានកើតមាននៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជន ២,៣ លាននាក់។

ខណៈ ពុំមែនជាការប្រកាសអំពីគ្រោះទុរ្ភិក្សផ្លូវការ នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក លោក Cindy McCain បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ដោយផ្អែកលើភាពភ័យខ្លាចគ្រោះទុរ្ភិក្សនៅភាគខាងជើង វាក៏កំពុងឆ្ពោះទៅភាគខាងត្បូងផងដែរ។ COGAT ជាទីភ្នាក់ងាររបស់ក្រសួងការពារជាតិអ៊ីស្រាអែល ដែលមានភារកិច្ចសម្របសម្រួលការបញ្ជូនជំនួយទៅក្នុងដែនដីប៉ាឡេស្ទីនបាននិយាយឲ្យដឹងថា អ៊ីស្រាអែល បានបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជម្រុញការផ្តល់ជំនួយទៅដល់តំបន់ហ្កាហ្សា។ នៅក្នុងកិច្ចពិភាក្សា រវាងអ្នកតំណាងអ៊ីស្រាអែល និងអង្គការសហប្រជាជាតិ រួមមានអង្គគារ WFP គ្មានអង្គភាពណាមួយបង្ហាញពីហានិភ័យនោះទេ។ ដោយកត់សម្គាល់ពីស្ថានភាពប្រសើរឡើង អង្គការអន្តរជាតិ បាននិយាយកាលពីសប្តាហ៍មុនថា បរិមាណនៃជំនួយដែលត្រូវបានដឹកជញ្ជូន ទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ត្រូវបានកាត់បន្ថយចាប់តាំងពីបរិមាណមានកម្រិតខ្ពស់ពេកទាក់ទងទៅនឹងចំនួនប្រជាជន។

ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) លោក Philippe Lazzarini កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់អ៊ីស្រាអែលថា បានបន្តបដិសេធដំណើរការផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សា ខណៈដែលទីភ្នាក់ងារនេះ ព្យាយាមបញ្ចៀសគ្រោះទុរ្ភិក្ស។
លោក Lazzarini បានបង្ហោះលើបណ្តាញXថា «ត្រឹមតែពីរសប្តាហ៍ចុងក្រោយនេះ យើងបានកត់ត្រាឧបទ្ទវហេតុចំនួន១០លើក ពាក់ព័ន្ធទៅនឹងការបាញ់ប្រហារលើក្បួនរថយន្ត ការចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ រួមមានការគំរាមកំហែងដោយអាវុធ និងការពន្យាពេលយ៉ាងយូរនៅប៉ុស្តិ៍ត្រួតពិនិត្យ ដែលបង្ខំឱ្យក្បួនរថយន្តត្រូវធ្វើដំណើរក្នុងពេលយប់ងងឹត ឬផ្អាកដំណើរ។ លោក Lazzarini ក៏បានអំពាវនាវឱ្យ ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត បញ្ឈប់ការវាយប្រហារណាមួយនៅច្រកឆ្លងកាត់មនុស្សធម៌ ជៀសវាងការបង្វែរជំនួយ និងធ្វើឱ្យប្រាកដថា ជំនួយបានទៅដល់អ្នកដែលត្រូវការទាំងអស់។