មេដឹកនាំហាម៉ាស បានលាក់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដោយប្រើចំណាប់ថ្នូរដែលប្រើជាខែលការពារមនុស្ស

2024/05/06 06:50:36 pm        166

មេភេរវករដែលនៅពីក្រោយការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសលើមនុស្សជិត ១.២០០ នាក់ រួមទាំងជនជាតិអាមេរិកជាង ៣០នាក់ ត្រូវបានគេជឿថា កំពុងប្រើចំណាប់ថ្នូរ ជាខែលការពារមនុស្ស ដើម្បីរារាំងទាហានអ៊ីស្រាអែលដែលស្វែងរកចាប់ខ្លួនលោក នៅក្នុងផ្លូវរូងក្រោមដីជ្រៅ នៅតំបន់ហ្កាហ្សា។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News Australia កាលពីថ្ងៃព្រហស្បតិ៍ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលអំពីមេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា អាល់ស៊ីនវ៉ា ( Yahya Sinwar) ត្រូវបានបង្ហាញដោយ លោកឧត្តមសេនីយ៍ Jack Keane អ្នកវិភាគយុទ្ធសាស្ត្រជាន់ខ្ពស់របស់បណ្តាញសារព័ត៌មាន FOX News Channel និងជាអតីតនាយរងសេនាធិការកងទ័ពអាមេរិក។

លោក Keane បាននិយាយថា ប្រភពរបស់ខ្ញុំប្រាប់ខ្ញុំថា លោក ស៊ីនវ៉ា ដែលជាមេដឹកនាំលេខនៃអង្គការហាម៉ាស នៅតំបន់ហ្កាហ្សា មានចំណាប់ថ្នូរ ពី ១៥ ទៅ ២០នាក់ ដែលការពារគាត់និងគ្រួសាររបស់គាត់”។ នោះហើយជាមូលហេតុដែលពួកគេមានចំណាប់ថ្នូរទាំងនេះ ដើម្បីធានាការរស់រានមានជីវិតរបស់ពួកគេ។ អ៊ីស្រាអែល ពិតជាត្រឹមត្រូវក្នុងការដាក់សម្ពាធយោធាលើពួកគេ ដើម្បីបង្ខំឲ្យមានការដោះលែងចំណាប់ថ្នូរ។

ការលាតត្រដាងរបស់លោក Keane ស្របគ្នានឹងសេចក្តីថ្លែងការណ៍របស់ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីស្រាអែល Channel 12 កាលពីថ្ងៃសៅរ៍ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ស្ទើរតែបានសម្លាប់លោក ស៊ីនវ៉ា ទៅហើយ ។

លោក Hanegbi បាននិយាយថា លោក ស៊ីនវា «កំពុងរស់នៅក្នុងស្ថានភាពភាពមិនប្រាកដប្រជា» ហើយថា គាត់នឹងអាចមិនរស់រានមានជីវិតបានយូរទេ ដោយសារការប្រឈមមុខគ្នា ជាមួយកងកម្លាំងអ៊ីស្រាអែល»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        108
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        101
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm