ក្រុមមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងខាគីវ និងតំបន់ជុំវិញ បានសម្លាប់មនុស្សម្នាក់ និង២៤នាក់រងរបួស

2024/05/06 06:58:29 pm        132

មន្ត្រីក្នុងតំបន់ បាននិយាយថា ការវាយប្រហាររបស់រុស្សី នៅថ្ងៃបុណ្យរំលឹកកំណើតព្រះយេស៊ូគ្រិស្តរស់ឡើងវិញ កាលពីថ្ងៃអាទិត្យ បានសម្លាប់ស្រ្តីម្នាក់ ដែលកប់នៅក្រោមគំនរបាក់បែក និង ២៤នាក់រងរបួស នៅក្នុងទីក្រុងខាគីវ (Kharkiv) ភាគឦសាននៃប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញនោះ។

អភិបាលតំបន់ លោក Oleh Syniehubov ដែលបានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram បាននិយាយថា មនុស្ស ៦នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូននៅពេលយប់ទៅលើសង្កាត់ អូស្នូវយ៉ានស្គី Osnovyanskyi នៃទីក្រុងខាគីវដែលជាទីក្រុងធំទី២ របស់ប្រទេសអ៊ុយក្រែន។

រដ្ឋអាជ្ញាក្នុងតំបន់ខាគីវ បាននិយាយថា មនុស្ស ១៥នាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារមួយនៅថ្ងៃដដែល ដោយទម្លាក់គ្រាប់បែកពីលើអាកាសទៅលើភាគកណ្តាលទីក្រុងនេះ។

លោក Natalia Avilova-Patrikeyeva បាននិយាយនៅខាងក្រៅអគារផ្ទះល្វែងមួយ ដែលមានឡៅតឿ និងបង្អួចបែកបាក់ខ្ទេចខ្ទាំថា៖«លើកក្រោយវាអាចត្រូវចំផ្ទះរបស់ខ្ញុំ។ ហេតុអ្វីបានជាវាត្រូវចំទីនេះ? អ្នកណានៅទីនេះ? ហើយវាបានកើតនៅថ្ងៃដ៏ពិសិដ្ឋបែបនេះ។

«ខ្ញុំគិតថា យ៉ាងហោចណាស់នៅថ្ងៃនេះ វានឹងនៅស្ងប់ស្ងាត់។ នៅម៉ោង៤ ព្រឹក ក៏មាការវាយប្រហារដែរ។ ខ្ញុំមិនបានគេងទេ គឺខ្ញុំមិនបានគេងទាល់តែសោះ»។

បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ទូរទស្សន៍សាធារណៈ Suspilne បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីនៅក្នុងផ្នែកខ្លះនៃតំបន់ខាគីវ ។ ទូរទស្សន៍ ក៏បានឲ្យដឹងទៀតថា មានការដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ Sumy ដែលនៅជាប់គ្នា បន្ទាប់ពីមានរបាយការណ៍ពីការវាយប្រហារដោយយានដ្រូន និងមានការផ្ទុះជាច្រើន។

តំបន់ខាគីវ បានទប់ទល់នឹងការវាយលុករបស់រុស្ស៊ីរយៈពេលមួយសប្តាហ៍ នៅក្នុងថ្ងៃដំបូងនៃខែកុម្ភៈឆ្នាំ ២០២២ ការលុកលុយរបស់រុស្ស៊ី ហើយបានក្លាយជាគោលដៅនៃការវាយប្រហារញឹកញាប់ ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm