អាជ្ញាធរបោះឆ្នោតរបស់ប្រទេសប៉ាណាម៉ា បានប្រកាសថាលោក Jose Raul Mulino ជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយផ្អែកលើលទ្ធផលបឋម កាលពីថ្ងៃអាទិត្យទី៥ ខែឧសភា។ លោក Mulino ដែលជាអតីតៈរដ្ឋមន្ត្រីសន្តិសុខ បានដណ្តើជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី ដោយទទួលបានឥទ្ធិពលពីចៅហ្វាយចាស់របស់លោក គឺអតីតៈមេដឹកនាំលោក Ricardo Martinelli ដែលត្រូវបានគេចោទប្រកាន់ពីបទពុករលួយ។

លោក Mulino ត្រូវបានប្រកាសថា ជាអ្នកទទួលជ័យជម្នះដោយទទួលបានប្រហែល ៣៤ភាគរយ នៃសន្លឹកឆ្នោតសរុបដែលមានចំនួន៩០ភាគរយ នៃសន្លឹកឆ្នោតសរុបដែលត្រូវបានរាប់។
លោក Ricardo Lombana ដែលបានឈរក្នុងចំណាត់ថ្នាក់ទីពីរដោយទទួលបានសំឡេងឆ្នោតប្រហែល ២៥ភាគរយ បានសាទរចំពោះជ័យជម្នះរបស់លោក Mulino។

លោក Mulino ជាអ្នកនយោបាយស្តាំនិយមគាំទ្រពាណិជ្ជកម្ម ប្រឈមមុខទៅនឹងការងារដ៏គួរឱ្យព្រួយបារម្ភ ក្នុងការជួសជុលការបែងចែងសង្គម និងដើម្បីទទួលបានមកវិញនូវភាពជឿជាក់របស់អ្នកបោះឆ្នោត ដែលខកចិត្តទៅនឹងអំពើពុករលួយផ្នែកនយោបាយ។
ក្នុងចំណោមអាទិភាពកំពូលរបស់លោក គឺការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងជួបភាពតានតឹងរបស់ប្រទេសប៉ាណាម៉ា ការដោះស្រាយអំពើពុករលួយ និងការស្តារឡើងវិញកេរ្តិ៍ឈ្មោះរបស់ប្រទេស ជាទីតាំងវិនិយោគដ៏ល្អ។