មន្ត្រីជាន់ខ្ពស់ហ្វីលីពីនពីររូបកាលពីថ្ងៃអាទិត្យបានបដិសេធការអះអាងរបស់ប្រទេសចិនដែលថាទីក្រុងម៉ានីល បានយល់ព្រមលើ គំរូថ្មី ក្នុងការដោះស្រាយជម្លោះដែនទឹករបស់ពួកគេនៅសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ជីបើតូ តេអូដូរ៉ូ ជូនៀ (Gilberto Teodoro Jr )និងទីប្រឹក្សាសន្តិសុខជាតិ លោកអេក្វាដូ អាណូ (Eduardo Ano) បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ដោយលោក តេអូដូរ៉ូ បានចាត់ទុកការអះអាងនេះថា ម៉ាស៊ីនបោកប្រាក់ ហើយលោកអាណូ ហៅថាជាទង្វើ មិនសមហេតុផល និងគួរឱ្យអស់សំណើច ។

អ្នកនាំពាក្យរបស់ស្ថានទូតចិននៅទីក្រុងម៉ានីលកាលពីថ្ងៃសៅរ៍បាននិយាយថា ទីបញ្ជាការភាគខាងលិចរបស់យោធាហ្វីលីពីនដែលគ្រប់គ្រងសមុទ្រចិនខាងត្បូងនៅដើមឆ្នាំនេះ បានយល់ព្រមលើគំរូថ្មីមួយដើម្បីគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់ដែនទឹកមានជម្លោះ ថូម៉ាស់ ស៊ូល (Thomas Shoal) ។ទីនោះជាកន្លែងដែលភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។

ព័ត៌មានលម្អិតនៃគំរូថ្មីនេះ ពុំត្រូវបានបញ្ចេញទេ ប៉ុន្តែស្ថានទូតចិនបាននិយាយថា ទីបញ្ជាការភាគខាងលិចបានបញ្ជាក់ដដែលៗ ថាគំរូថ្មីនេះ ត្រូវបានអនុម័តដោយមន្រ្តីសំខាន់ៗទាំងអស់នៅក្នុងខ្សែសង្វាក់បញ្ជាការហ្វីលីពីន រួមទាំងរដ្ឋមន្ត្រីការពារជាតិ និងទីប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសនេះផងដែរ៕