ពលរដ្ឋជាច្រើនភូមិរស់នៅទីប្រជុំជនក្នុងឃុំស្រុកអន្លង់វែង ប្រឈមគ្មានទឹកស្អាតប្រើប្រាស់

2024/05/06 09:54:11 pm        209

ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋចំនួន១៥ភូមិ នៃទីប្រជុំជន ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្នកំពុងប្រឈមគ្មានប្រព័ន្ធទឹកស្អាតប្រើប្រាស់នៅឡើយ ខណៈមានស្ថានីយផ្គត់ផ្គង់ទឹកស្អាតបង្កើតក្បែរភូមិទាំងនោះយូរឆ្នាំមកហើយ ប៉ុន្តែនៅមិនមានឱកាសបានប្រើប្រាស់នោះឡើយ។

លោក ជា ខ្លឹង វ័យ៥៦ ប្រជាពលរដ្ឋរស់នៅភូមិថ្នល់បំបែក និងភូមិអូរជីក ក៏ដូចជា​ពលរដ្ឋភូមិដទៃទៀត​ ក្នុងឃុំអន្លង់វែង បានលើកឡើងថា ពួកគាត់ប្រើប្រាស់ទឹកប្រចាំថ្ងៃ គឺទឹកអណ្តូង ស្រះ និងទឹកទិញពីអ្នកដឹកលក់តាម​រឺម៉កម៉ូតូ រថយន្ត យក​មកលក់គ្មាន​ទីតាំង​ប្រភពច្បាស់លាស់​ ក្នុងតម្លៃចាប់ពី៦០០០រៀលទៅ១២០០០រៀល ក្នុងមួយធុង។ហើយការប្រើប្រាស់ប្រភពទឹកទាំងអស់នេះ ថ្វីត្បិតមិនមានបញ្ហាប្រឈមទៅនឹងសុខភាព នាបច្ចុប្បន្ន តែមានការព្រួយបារម្ភពីសុខភាពនៅពេលថ្ងៃខាងមុខផងដែរ។

អ្នកស្រី ផាវ វិន អាយុ៥០ ជាមេភូមិអូរជីក ឃុំអន្លង់វែង បានឱ្យដឹងថា មិនថា ទីប្រជុំជនក្នុងភូមិគាត់នោះទេ នៅភូមិទីប្រជុំជនដទៃទៀតក៏គ្មានទឹកស្អាតប្រើប្រាស់ដែរ។រីឯសម្រាប់ភូមិអ្នកស្រី ប្រជាពលរដ្ឋកន្លងមក បានស្នើសុំតាមរយៈអាជ្ញាធរភូមិ ឃុំ ស្រុក ដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតឱ្យមានការតភ្ជាប់បណ្តាញទឹកប្រើប្រាស់ដែរ ប៉ុន្តែក្រុមហ៊ុនផ្តល់​ចម្លើយត្រឡប់វិញ បានត្រឹមពាក្យថា ជិតហើយៗរហូតបច្ចុប្បន្ននេះ នៅតែពុំមានទឹកស្អាត​បានប្រើប្រាស់នោះទេ។

យ៉ាងណាម៉ិញលោក វង្ស ភ័ក្រ មេឃុំអន្លង់វែង បានឧ្យដឹងថា ​នៅក្នុងឃុំអន្លង់វែង មានខ្នងផ្ទះ​ប្រជាពលរដ្ឋចំនួន ៧០០០ខ្នងផ្ទះជាង ស្មើនិងចំនួន១៦ភូមិ ក្នុងចំណោមភូមិទាំងនោះ មាន​ប្រជាពលរដ្ឋតែមួយភូមិអូរចិញ្ចៀនមួយតែប៉ុណ្ណោះ ដែលមានប្រព័ន្ធទឹកស្អាតបានប្រើប្រាស់ ពោលគឺភូមិក្រៅពីនោះដទៃទៀតមិនមានទឹកស្អាតប្រើប្រាស់នោះទេ។

ពាក់ព័ន្ធបញ្ហាប្រឈមខាងលើ ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​ទឹកស្អាត​នៅទីប្រជុំជន ឃុំស្រុកអន្លង់វែង អ្នកព័ត៌មាន យើង មិនអាចសុំការបំភ្លឺបាននោះទេ ដោយពុំមានលេខសម្រាប់​ទំនាក់ទំនង។

បញ្ហានេះ ពលរដ្ឋ បានបង្ហើបថា ម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតស្រុកអន្លង់វែង គឺជារបស់លោក​ឧកញ៉ា​ លឹម ហេង ​ដែលជាថៅកែកាស៊ីណូច្រកជាំសាងាំរីសត ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល ​នីតិកាលទី៧​ នៃរដ្ឋសភា ​នៅតែបន្តផ្តល់ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ និងផ្តល់អាទិភាពខ្ពស់បំផុត​ នូវការថែរក្សាសុខសន្តិភាព​ ស្ថិរភាពសង្គម ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍជាតិ​ ព្រមទាំងការកែទម្រង់សំខាន់ៗ​ ក្នុងគោលដៅ​បម្រើ​ឧត្តម​ប្រយោជន៍ជាតិ ដោយ​ឆ្លើយតប​ទាន់ពេលវេលា​ទៅ​នឹងសំណូមពរ​ ព្រមទាំងសេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ផងដែរ៕ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm