សារព័ត៌មាន៖ អ៊ីតាលី អំពាវនាវឲ្យមានបទឈប់បាញ់អ៊ុយក្រែន និងការចរចាសន្តិភាព ជាមួយលោក ពូទីន

2024/05/06 10:17:19 pm        82

រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី បាននិយានៅថ្ងៃចន្ទនេះថា ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី បានបរាជ័យ ហើយបានអំពាវនាវឲ្យលោកខាងលិចប្រឹងប្រែងកាន់តែខ្លាំងឡើង ក្នុងការចរចារកដំណោះស្រាយការទូតជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយ   ក្រែន។

លោក Guido Crosetto បានប្រាប់សារព័ត៌មាន Il Messaggero ប្រចាំថ្ងៃថា លោកខាងលិច បានជឿខុសទំនងថា ការដាក់ទណ្ឌកម្មរបស់ខ្លួន អាចបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែខ្លួនបានវាយតម្លៃលើស     ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងពិភពលោក។

លោក Crosetto បានបញ្ជាក់ថា៖«ផ្ទុយទៅវិញ... មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយវិបត្តិនេះ គឺ   ត្រូវមានការចូលរួមពីមនុស្សគ្រប់គ្នា ជាដំបូង (ដើម្បីទទួលបាន)បទឈប់បាញ់ និងបន្ទាប់មក គឺសន្តិភាព»។

ជាចម្លើយទៅនឹងការជំទាស់របស់អ្នកសម្ភាសន៍ដែលថា លោកពូទីន បានបង្ហាញពីឆន្ទៈក្នុងការចរចានោះ លោក Crosetto បានឆ្លើយតបថា៖«នោះជាហេតុផលដ៏ល្អសម្រាប់ពួកយើង ក្នុងការព្យាយាមបន្ថែមទៀត។ យើងមិនត្រូវបោះបង់ចោលផ្លូវការទូត ដែលអាចទៅរួចនោះទេ ទោះបីជាវាតូចចង្អៀតក៏ដោយ»។

ទោះជាយ៉ាងណាក៏ដោយ លោក Crosetto បានការពារការសម្រេចចិត្តរបស់អ៊ីតាលី ក្នុងការបន្តបញ្ជូនអាវុធទៅអ៊ុយក្រែន ដោយនិយាយថា នេះគឺមានគោលបំណង ដើម្បីទទួលបាន «ពេលវេលានិងលក្ខខណ្ឌដើម្បីសម្រេចបាននូវបទឈប់បាញ់ និងសន្តិភាព»។

នៅឆ្នាំនេះ ប្រទេសអ៊ីតាលី កាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំង៧         (G-7)។

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        8
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        32
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm