យោធាអ៊ីស្រាអែលបញ្ជាឲ្យអ្នកស្រុកហ្កាហ្សា នៅផ្នែកជាច្រើននៃភាគខាងកើតទីក្រុង Rafah «ជម្លៀសចេញជាបន្ទាន់»

2024/05/06 10:18:08 pm        109


យោធាអ៊ីស្រាអែលបានចេញការអំពាវនាវឲ្យប្រជាជននៅភាគខាងកើតទីក្រុង Rafah «ជម្លៀសចេញជាបន្ទាន់» ពោលគឺមានរយៈពេល ១ថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ បានប្រាប់កងទ័ពនៅខាងក្នុងតំបន់ហ្កាហ្សា ឲ្យរង់ចាំពីការមាន «សកម្មភាពខ្លាំងក្លា នៅទីក្រុង Rafah នាពេលអនាគតដ៏ខ្លី»។

លោក Avichay Adraee ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់នៃអង្គភាពអ្នកនាំពាក្យ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានសរសេរថា៖ «ដើម្បីសុវត្ថិភាពរបស់អ្នកទាំងអស់គ្នា កងទ័ពការពារជាតិជំរុញឲ្យអ្នកជម្លៀសជាបន្ទាន់ទៅកាន់តំបន់មនុស្សធម៌ដែលត្រូវបានពង្រីកយ៉ាងធំ នៅប៉ុស្តិ៍ត្រួតពិនិត្យ»។

ចំណែកអ្នកនាំពាក្យរបស់ IDF បាននិយាយនៅក្នុងសន្និសីទ នាថ្ងៃចន្ទ (ទី៦ ខែឧសភា) នេះ ថា វាគឺជា «ប្រតិបត្តិការជម្រើសដែលត្រូវបានកំណត់ឡើង ដើម្បីជម្លៀសជាបណ្តោះអាសន្ន» និង «មិនមែនជាការជម្លៀសក្នុងទ្រង់ទ្រាយធំនោះទេ»។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានផ្តល់សញ្ញាម្តងហើយម្តងទៀតអំពីផែនការបញ្ជូនទ័ពចូលទៅក្នុងទីក្រុង Rafah ជាទីក្រុងភាគខាងត្បូងជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប ដែលជនភៀសខ្លួនប៉ាឡេស្ទីនជាង ១លាននាក់ ត្រូវបានគេជឿថា បានភៀសខ្លួនទៅកាន់ទីនោះ តាំងពីថ្ងៃទី៧ ខែតុលា។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Galant កាលពីព្រឹកថ្ងៃអាទិត្យ (ទី៥ ខែឧសភា) បានប្រាប់កងទ័ពនៅខាងក្នុងតំបន់ហ្កាហ្សាស្ទ្រីប ឲ្យរង់ចាំពីការមាន «សកម្មភាពដ៏ខ្លាំងក្លា នៅទីក្រុង Rafah នាពេលខាងមុខ និងនៅកន្លែងផ្សេងទៀតទូទាំងដែនដីនេះ» ដោយលោកលើកឡើងថា គឺដោយសារតែក្រុមហាម៉ាស មិនមានបំណងឈានដល់កិច្ចព្រមព្រៀងនោះទេ ពាក់ព័ន្ធនឹងចំណាប់ថ្នូរ និងបទឈប់បាញ់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm