លោក Trump ចោទប្រកាន់លោក Biden ថា បានដំណើរការ «រដ្ឋបាល Gestapo»

2024/05/06 10:22:10 pm        151

បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បានចោទប្រកាន់ប្រធានាធិបតីគូប្រជែងលោក Joe Biden របស់គណបក្សប្រជាធិបតេយ្យថា បានដំណើរការ «រដ្ឋបាល Gestapo» (រដ្ឋបាលដែលមានអាជ្ញាធររបស់ពួកណាស៊ី) ដោយការលើកឡើងនេះមាននៅក្នុងសុន្ទរកថាឯកជនមួយទៅកាន់ម្ចាស់ជំនួយ ដែលរូបលោកក៏បានវាយប្រហាររដ្ឋអាជ្ញាផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌលើរូបលោក។ នេះបើយោងតាមការខ្សែអាត់សំឡេងដែលត្រូវបានឮដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក។

លោក Trump ដែលវោហាសាស្ត្រផ្ទាល់ខ្លួនរបស់លោកបាននាំឲ្យមានចោទប្រកាន់ពីការមាននិន្នាការហ្វាស៊ីសពីក្រុមការពារសិទ្ធិជនស៊ីវិល និងអ្នករិះគន់ផ្សេងទៀត បានធ្វើការប្រៀបធៀបរដ្ឋបាលរបស់លោក Biden ទៅនឹងនគរបាលណាស៊ីក្នុងរបបសង្គ្រាមលោកលើកទី២ របស់ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃសៅរ៍ (៤ ឧសភា) នៅឯរមណីយដ្ឋាន Mar-a-Lago របស់លោក ក្នុងរដ្ឋ Florida។

ហើយការអត្ថាធិប្បាយបែបនេះក៏បានកើតឡើងផងដែរបន្ទាប់ពីលោក Trump រិះគន់ពាក្យបណ្តឹងលើរូបលោកថា ការចោទប្រកាន់ជាច្រើនករណីមកលើរូបលោក គឺមានហេតុផលនយោបាយ។ លោកទើបតែបានបញ្ចប់ដំណើរការកាត់ក្ដីរយៈពេល ១១ថ្ងៃ ក្នុងសំណុំរឿងប្រាក់បំបិទមាត់ នៅទីក្រុងញូវយ៉ក ដែលក្នុងនោះលោកត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ដែលចំណាយទៅឲ្យតារាភាពយន្តអាសអាភាស។

បើយោងតាមខ្សែអាត់សំឡេងដែលត្រូវបានឮដោយសារព័ត៌មាន New York Times និង Washington Post បានឲ្យដឹងថា លោក Trump បាននិយាយថា៖ «មនុស្សទាំងនេះ កំពុងដំណើរការរដ្ឋបាល Gestapo។ ហើយវាជារឿងតែមួយគត់ដែលពួកគេមាន។ ហើយតាមគំនិតរបស់ពួកគេ វាជាវិធីតែមួយគត់ដែលពួកគេនឹងឈ្នះ តែវាពិតជាវិធីសម្លាប់ពួកគេវិញទេ។ វាមិនបានរំខានខ្ញុំនោះឡើយ»។

ក្រុមធ្វើយុទ្ធនាការរបស់លោក Trump មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើការកត់សម្គាល់ ដែលបានរាយការណ៍នេះនោះទេ។ គួរបញ្ជាក់ថា លោក Trump ដែលកាន់តំណែងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ប្រឈមនឹងបញ្ហាផ្លូវច្បាប់ជាច្រើននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ខណៈពេលដែលលោកស្វែងរកការដណ្តើមតំណែងប្រធានាធិបតីឡើងវិញ នៅក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា។ លោកបដិសេធពីការប្រព្រឹត្តខុសណាមួយ ក្នុងគ្រប់ករណីទាំងអស់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm