ចាន់ វឌ្ឍនាកា បង្ហាញ​ភាព​ខ្លាំង​ក្រោយ​ជួយ​បឹងកេត​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ២-១

2021/08/02 04:55:47 pm        295

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ស្នូល​របស់​ក្រុម​បឹងកេត ចាន់ វឌ្ឍនាកា បាន​បង្កើន​ទំនុកចិត្ត​សម្រាប់​ក្រុម និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ពេញចិត្ត​កាន់តែខ្លាំង បន្ទាប់ពី​រកបាន​គ្រាប់​បាល់ៗ​ជាប់​គ្នានា​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃទី​០១ ខែសីហា​ម្សិលមិញ ម្ចាស់​អាវ​លេខ​១១ រូបនេះរកបាន ២​គ្រាប់​ម្នាក់ឯងជួយ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក វាយបក​យកឈ្នះ​ក្រុម​ជើង​ឯក​រង​ព្រះខ័ន​រាជ​ស្វាយរៀង ២-១ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។​

​ជំនួប​សប្ដាហ៍​ទី​១១ នៃ​លី​គ​កំពូល​កម្ពុជា​នេះ កីឡាករ Privat បាន​ស៊ុត​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ១​គ្រាប់​មុននៅ​នាទី​១៥ មុន​ត្រូវបាន​កីឡាករ ចាន់ វឌ្ឍនាកា រក​បាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​នាគ​ខៀវ​វិញនៅ​នាទី​៤៤។ ចូល​វគ្គ​ទី​២ ក្រុម​ទាំងពីរបាន​វាយ​សម្រុក​គ្នា​កាន់តែខ្លាំង ហើយក៏​ស្ទើរតែ​ចែកគ្នា ១​ពិន្ទុ​ម្នាក់​ផងដែរ បន្ទាប់ពី​ចំណាយពេល​ស្ទើរ​ពេញ ៩០​នាទីមិនមាន​ក្រុម​ណា​អាច​បំប៉ោង​សំណាញ​ទី​គ្នា​បន្ថែម​បាន។​ ​ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ពោលគឺ​នៅ​នាទីចុងក្រោយនៃ​ការប្រកួត កីឡាករ ចាន់ វឌ្ឍនាកា បាន​ប្រើ​ជើងឆ្វេង​ស៊ុត​បាល់​ដោល​ចេញពី​ដៃ​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ យ៉ាង​ល្អ​នៅ​នាទី​៩០+៤ ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​បឹងកេត​តែម្ដង។ នេះ​គឺ​ជ័យជម្នះ​លើក​ទី​៧ ជាប់​គ្នា​របស់​ក្រុម​ជើងឯក ៤​សម័យ បន្ទាប់ពី​រង​បរាជ័យ ៣​ប្រកួត​ផ្ទួនៗកាលពីដើម​រដូវ​កាល។​

​តាមរយៈ​លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម​បឹងកេតហក់​ទៅ​ឈរ​លេខ​រៀង​ទី​២ និង​មាន ២១​ពិន្ទុ​ក្នុង​ដៃ​បណ្ដោះអាសន្ន ពោលគឺ​ចាញ់​ប្រៀប​ក្រុម​កំពូល​តារាង​វិសាខា​តែ ១​ពិន្ទុ​ប៉ុណ្ណោះ បន្ទាប់ពី​ឆ្លងកាត់ ១០​ប្រកួត​ដូចគ្នា​ឈ្នះ៧ និង​ចាញ់៣។ រីឯ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងបាន​ធ្លាក់​មក​ឈរ​លេខ​៤ ដោយ​រក្សា ១៩​ពិន្ទុ​ក្នុង​ដៃស្មើ​ក្រុម​ណាហ្គា​វើ​ល​ដ៏ បន្ទាប់ពី​ប្រកួត ១០​លើក​ឈ្នះ៦ ស្មើ​១ និង​ចាញ់ ៣​ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm