
ប្រធានអង្គការឃ្លាំមើលបរិមាណូរបស់អង្គការសហប្រជាជាតិ នឹងធ្វើដំណើរនៅថ្ងៃចន្ទនេះ ទៅកាន់ប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលទីភ្នាក់ងាររបស់លោកប្រឈមនឹងការលំបាកកាន់តែខ្លាំងក្នុងការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋឥស្លាម ខណៈដែលភាពតានតឹងនៅតែមានកម្រិតខ្ពស់ នៅក្នុងតំបន់មជ្ឈិមបូព៌ាជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។
លោក Rafael Mariano Grossi បានព្រមានរួចហើយថា ទីក្រុងតេអេរ៉ង់ មានសារធាតុអ៊ុយរ៉ានីញ៉ូមគ្រប់គ្រាន់ដល់កម្រិតជិតអាចផលិតអាវុធបាន ដើម្បីធ្វើគ្រាប់បែកនុយក្លេអ៊ែរ «ជាច្រើន» ប្រសិនបើខ្លួនជ្រើសរើសធ្វើដូច្នេះ។ លោកបានទទួលស្គាល់ថា ទីភ្នាក់ងារនេះ មិនអាចធានាបានថា គ្មានម៉ាស៊ីនចម្រាញ់សារ ធាតុអ៊ុយរ៉ានីញ៉ូមណាមួយរបស់អ៊ីរ៉ង់ អាចត្រូវបានបំផ្លាញចោលនោះទេ។
បច្ចុប្បន្ននេះ បញ្ហាប្រឈមទាំងនោះ រកឃើញថា ពួកគេជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយទីក្រុងអ៊ីសហ្វាហាន ( Isfahan) ទំនងជាកំពុងស្ថិតនៅក្រោមការបាញ់ប្រហាររបស់អ៊ីស្រា អែល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បើទោះបីជាវាត្រូវបានហ៊ុមព័ទ្ធដោយទីតាំងនុយក្លេអ៊ែរយ៉ាងច្បាស់ក៏ ដោយ។ លោក Grossi ទំនងជានឹងចូលរួមសន្និសីទនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីនោះ ខណៈដែលលោកធ្វើដំណើរពីរថ្ងៃ ទៅប្រទេសអ៊ីរ៉ង់។
លោក Grossi បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ កាលពីខែមីនាថា៖«បញ្ហាទាំងនេះ នឹងមិនរលាយបាត់ឡើយ» «ពួកគេនឹងកាន់តែអាក្រក់ទៅៗ។ ដូច្នេះ យើងត្រូវដោះស្រាយបញ្ហានេះដោយហ្មត់ចត់បំផុត»។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាននិយាយថា លោក Grossi នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) នៅរសៀលថ្ងៃចន្ទនេះ បន្ទាប់ពីការមកដល់ ទីក្រុងតេអេរ៉ង់។ លោក Grossi នឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីសហ្វាហាន នៅថ្ងៃអង្គារ មុនពេលធ្វើដំណើរត្រឡប់ទៅទីក្រុងវីយែន ជាកន្លែងដែលលោក គ្រោងនឹងផ្តល់ព័ត៌មានថ្មីៗដល់អ្នកសារព័ត៌មាន នៅទីនោះ។