កិច្ចប្រជុំក្រុមការងាររួមរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងប្រទេសកម្ពុជា

2024/05/07 12:08:03 am        88

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹង   មេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា (Joint Government-Development Partnerson HIV and AIDS in Cambodia)។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនានយោបាយ បច្ចេកទេស និងចលនាធនធានឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍក្នុងទិសដៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ នាឆ្នាំ២០២៥, នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

​កិច្ចប្រជុំក៏មានគោលបំណងរួមគ្នាពិចារណាអំពីការធ្វើឱ្យសម្រេចនូវគោលដៅដែលបានឯកភាព និងធានានិរន្តភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ តាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ រួមចំណែកក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមការងាររាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍន៍ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី និងលោកស្រី Patricia Ongpin នាយិកាអង្គការUNAIDSប្រចាំកម្ពុជា ជាសហប្រធាន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងស្ថានទូតប្រទេសផ្តល់ជំនួយធំដល់មូលនិធិសកល (បារាំង និងជប៉ុន) សមាជិក សមាជិកា ក្រុមការងារបច្ចេកទេសឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី ក្រសួងផែនការ) ស្ថាប័ន អង្គការជាតិ អន្តរជាតិ (UNAIDS, USAID, CDC, CCC, CRS, HACC,KHANA, FHI360, AHF, CPN+) ព្រមទាំងតំណាងប្រជាជនគន្លឹះ និងយុវជន សរុបចំនួនជាង៥០រូប។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ជោគជ័យក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាដោយសារយើងមានសសរស្តម្ភ៣សំខាន់ ៖ ភាពជាម្ចាស់ ភាពជាដៃគូ និងការវិនិយោគ។ កិច្ចប្រជុំរួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍឆ្លើយតបនឹងមេរោគ  អេដស៍ និងជំងឺអេដស៍នៅកម្ពុជាបានខកខានមួយរយៈ។ ប៉ុន្តែ នៅក្នុងនីតិកាលថ្មីនេះយើងធ្វើឱ្យមានដំណើរការឡើងវិញ ដោយបានរៀបចំឱ្យមានកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ កិច្ចប្រជុំនេះជាវេទិកាផ្លាស់ប្តូរយោបល់ លើកឡើងពីបញ្ហាប្រឈម រាយការណ៍ពីវឌ្ឍនភាពជូនដៃគូ និងដាក់ទិសដៅ ដែលដៃគូអភិវឌ្ឍអាចផ្តល់មតិណែនាំ ក្នុងក្របខ័ណ្ឌសម្របសម្រួលថ្នាក់ជាតិ តាមគោលការណ៍គន្លឹះបីមួយរបស់អង្គការUNAIDS ៖ ផែនការសកម្មភាពអេដស៍តែមួយ ស្ថាប័នជាតិដឹកនាំសម្របសម្រួលជាពហុវិស័យតែមួយ និងប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃរបស់ប្រទេសតែមួយ។

 កិច្ចប្រជុំបានពិភាក្សាអំពី៖ តួនាទីនិងភារកិច្ច សមាជិកភាព របស់ក្រុមការងាររួមរាជរដ្ឋាភិបាល-ដៃគូអភិវឌ្ឍស្តីពីមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨៖ បច្ចុប្បន្នភាព ជំហានបន្ទាប់ និងសកម្មភាពរួមគ្នា និងវេទិកាសង្គមស៊ីវិល៖ បញ្ហាទាក់ទងនឹងការសម្របសម្រួល ការធ្វើចលនាប្រភពធនធាន និងភាពជាដៃគូ។ 

នៅក្នុងដំណើរការកិច្ចប្រជុំ មានការលើកឡើងអំពីការថយចុះនៃថវិកាជំនួយពីខាងក្រៅ និងការកើនឡើងនូវថវិកាជាតិក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ជាមួយគ្នានេះ ក៏មានការលើកឡើងពីកង្វល់របស់អង្គការក្រៅរដ្ឋាភិបាលអំពីបញ្ហាកិច្ចសន្យាសង្គម បណ្ណសមធម៌សម្រាប់អ្នកផ្ទុកមេរោគអេដស៍ និងការយឺតយ៉ាវក្នុងការប្រើប្រាស់ថវិកាជំនួយ ដែលអាចនឹងត្រូវបង្វែរ ត្រលប់ទៅវិញ។ ជាការឆ្លើយតបឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ចំពោះកិច្ចសន្យាសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនបានបិទផ្លូវទេគឺនឹងពិនិត្យវាយតម្លៃ។ ចំណែកឯបណ្ណសមធម៌សម្រាប់អ្នកផ្ទុកមេរោគអេដស៍បច្ចុប្បន្នយើងគ្របដណ្តប់បាន៤១%ហើយ យើងគ្រោងធ្វើឱ្យបាន១០០% នៅឆ្នាំ២០២៨។ ទន្ទឹមនឹងនេះ យើងកំពុងខ្វះថវិកាសម្រាប់ការងារបង្ការ ក្នុងពេលដែលថវិកាជំនួយពីមូលនិធិសកលនៅសល់។ តើថវិកាដែលនៅសល់នោះអាចយកមកជួយការបង្ការអ្វីខ្លះ? ដូច្នេះ យើងនឹងស្នើឱ្យមានការកែសម្រួលខ្ទង់ថវិកា។ មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា យើងស្តាប់នូវអ្វីដែលលើកឡើង ហើយនឹងសិក្សាជាមួយភាគីពាក់ព័ន្ធដើម្បីកែលម្អចំណុចខ្វះខាត ព្រមទាំងរិះរកវិធីកែសម្រួល៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm