និស្សិត និងសាស្រ្ដាចារ្យជិត ១០០នាក់ធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ

2024/05/07 04:20:11 pm        673

ភ្នំពេញ៖ កាលពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៤ និស្សិត និងសាស្រ្ដាចារ្យ នៃវិទ្យាស្ថានអាហ្គា​បានរៀបចំ​ដំណើរ​ទស្សន​កិច្ចសិក្សារមួយ ក្រោមប្រធានបទ «ស្វែងយល់អំពីការដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ» ក្រោមការ ដឹកនាំរបស់ លោកសាស្រ្តាចារ្យបណ្ឌិត អ៊ុយ សុផល។

លោកសាស្រ្តាចារ្យបណ្ឌិត អ៊ុយ សុផល មានប្រសាសន៍ថា ដើម្បីផ្សារភ្ជាប់ការសិក្សារបែបទ្រឹស្តី ទៅ​នឹងសកម្មភាពប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា វិទ្យាស្ថានអាហ្គា បាន​រៀបចំឱ្យមានដំណើរទស្សនៈកិច្ចសិក្សារមួយរបស់និស្សិតថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ជំនាន់ទី៥ ដែល​ហ្នឹងបញ្ចប់ការសិក្សារនៅបំណាច់ឆ្នាំ ២០២៤នេះ ទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដើម្បីធ្វើការសិក្សារស្វែងយល់ អំពីដំណើរការ ការវិនិយោគ ការផលិតផលិតផល ការ​នាំ​ចេញ​ និងចង្វាក់ផលិតកម្មផ្សេងៗ។ បេសកកម្មដថ្លៃថ្លានេះ ក្នុងគោល​បំណង​ឲ្យ​និស្សិត​ថ្នាក់​បរិញ្ញា​បត្រ ជាន់ខ្ពស់អាច​ដក​ស្រង់​យកចំណេះដឹង​មួយ​ចំនួន​ដើម្បី​ជា​ទុន​ក្នុង​ការ​សរសេរ​និក្ខេប​បទ​បញ្ចប់​ការ​សិក្សាររបស់ខ្លួនក្នុងពេលខាងមុខ។

បើតាមលោកសាស្រ្តាចារ្យបណ្ឌិត អ៊ុយ សុផល ក្នុងដំណើរទស្សនៈកិច្ចសិក្សារនេះ ក្រុម​និស្សិត​ទាំង​អស់​បានទទួលការស្វាគមន៍ពីថ្នាក់ដឹកនាំនិងបុគ្គលិកនិយោជិកបស់ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA)CO, LTD. យ៉ាងកក់ក្តៅ និងបាន​ចង្អុល​បង្ហាញ​អំពី​ចង្វាក់​ផលិត​កម្ម​មួយ​ចំនួនដូចជា រោងចក្របានបង្កើតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ មានចំនួនបុគ្គលិកសរុប ១,៤០០ នាក់។ ក្នុងរោងចក្រទាំងមូលមានចង្វាក់ផលិតកម្មចំនួន ៤ ខ្សែ ក្នុង១ខ្សែផលិតបាន ៤,០០០ បន្ទះសូឡាក្នុង១ថ្ងៃជាផលិតផលសម្រេច។ ក្នុង​ចង្វាក់​ផលិតកម្ម​ទាំង​អស់​ចែក​ចេញ​ជា​៥​ដំណាក់​កាលទី១.ផលិតថ្មស៊ុលឡា - ទី២.ផ្ទាំងថ្ម និងកញ្ចក់ស៊ុលឡា ទី៣តភ្ជាប់ជាមួយចរន្ត ទី៤ ត្រួតពិនិត្យត្រូវត្រួតពិនិត្យ QC និងទី៥ ធ្វើការវេចខ្ចប់ និងដាក់ស៊ុម។ ក្រៅពីនេះ វត្ថុធាតុ​ដើម​ក្នុង​ការ​ផលិត គឺបាននាំចូលមកពីប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសម៉ាលេស៊ី និងនាំ​ចេញ​ទៅ​កាន់ប្រទេសសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបមន្រ្តី​ប្រចាំការ​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ លោក ញ៉ែម គឹមតាំ មានប្រសាសន៍ឱ្យដឹងថា តំបន់សេដ្ឋកិច្ច​ពិសេស​មាន​៥ស្ថាប័ន ដែលគ្រប់គ្រងច្រកចេញចូលតែ១ ក្នុងនោះមាន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានគយ និងរដ្ឋករ, រដ្ឋបាល​ខេត្តព្រះសីហនុ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសមានក្រុមហ៊ុនកំពុងដំណើរការ ១០៤ ក្រុមហ៊ុន និងក្រុមហ៊ុនបានចុះបញ្ជីចំនួន ២៤៦ ប៉ុន្ដែក្នុង​នោះ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ផ្អាក​សកម្មភាព​ដោយសារ វិបត្តិសេដ្ឋកិច្ចពិភពលោក, ការប្រគួតប្រជែងរវាងមហាអំណាចសេដ្ឋកិច្ច, ជម្លោះ​ភូមិសាស្រ្តនយោបាយ, គ្មានការបញ្ជាទិញ។

លោក ញ៉ែម គឹមតាំ បានឱ្យដឹងថា បច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានបុគ្គលិកកម្មករ បម្រើការងារជាង ២៥០០០នាក់។ ខណៈ​ក្នុង​នោះ​មា​ន​រោង​ចក្រ​ផលិត​នៅ​ផលិត​ផល​មួយ​ចំនួន​ដូច​ជា រោងចក្រក្តារបន្ទះ, រោងចក្រក្តាកុងផ្លាកកេ, រោងចក្រស៊ុលឡាឡុង, រោងចក្រកង់ឡាន, រោង​ចក្រសម្លៀកបំពាក់, រោងចក្រទុយយូជ័រ, រោងចក្រទុយយូដែក ហើយផលិតផលទាំងអស់នេះ នាំ​ចេញទៅកាន់ប្រទេសសហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, និងប្រទេសអាស៊ាន។ លោក​បន្តថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ៩៥% វិនិយោគដោយ​ក្រុមហ៊ុន​បរទេស​មាន​ក្រុម​ហ៊ុន​ចិន, អាមេរិក បារាំង និងអៀឡង់។

សូមជម្រាបថា ដំណើរទស្សនៈកិច្ចសិក្សារនេះបានបញ្ចប់ដោយជោគជ័យ និងប្រកបដោយ​មោទនភាព​បំផុត ដែលក្រុមនិស្សិតទទួលបាន និងបានយល់ឃើញថា ប្រទេសកម្ពុជា​ពិត​ជា​មាន​មូល​ដ្ឋាន​សេដ្ឋកិច្ចទូលំទូលាយ និងរឹងមាំ ដែលអាចទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់​តែ​ច្រើន​ទៅៗ និងអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃបន្ថែមកានតែខ្ពស់ ផ្អែកតាមការ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំ​ដ៏​ឈ្លាស​វៃរបស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm