ប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិច និងបំណែកចំនួន៣៩ កំពុងវេចខ្ចប់ ដើម្បីត្រៀមបញ្ជូនទៅប្រទេសបារាំង

2024/05/07 06:13:20 pm        249

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញ​ចូលរួម​ក្នុង​ឱកាស “ពិធីប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់ និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះ នារាយណ៍ជុំពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ, នៅសារមន្ទីរជាតិកម្ពុជា ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងពិធីប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលនៃការវេចខ្ចប់និងដឹកជញ្ជូនប្រតិមាវិចិត្រព្រះ នារាយណ៍ផ្ទុំ​​ពី​សំរឹទ្ធមកពីប្រាសាទមេបុណ្យ ខាងលើនេះមានការចូលរួមពីលោក Fabrice ETIENNE, អនុប្រធានបេសកកម្ម របស់ស្ថាទូតបារាំងប្រចាំនៅកម្ពុជា, M. Jamel OUBECHOU តំណាងនិងលោកស្រី Yannick LINTZ នាយកសារមន្ទីជាតិសិល្បៈអាស៊ីហ្គីមេ និងMme. Elke SELTER ប្រធានកម្មវិធីនៃស្ថាប័ន ALIPH។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំ​ពិធី​សូត្រ​មន្តប្រោះព្រំសុំសេចក្តី សុខចម្រើន អំពីប្រតិមាព្រះនារាយណ៍​ផ្ទុំ​ពីសំរឹទ្ធ​មក​ពី​ប្រាសាទ​មេ​បុណ្យខាងលិច និងបំណែកចំនួន៣៩ ដែលកំពុងវេចខ្ចប់ នាវេលាព្រឹកនេះ ដើម្បីត្រៀម​បញ្ជូន​ទៅ​ប្រទេស​បារាំង​នាប៉ុន្មានថ្ងៃខាងមុខ។ ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ ជាគម្រោង​សហ​ប្រតិបត្តិការ​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកទេសមួយរវាងបារាំង និងខ្មែរ ដែល​បាន​ឯកភាព​គ្នា​តាំង​ពី​ឆ្នាំ២០១៩ មកម៉្លេះ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេលវេលាដោយសារវិបត្តិកូវីដ-១៩។ គម្រោងនេះ មានបំណងក្នុងការជួសជុល អភិរក្ស និងសិក្សា​វិភាគ​សមាស​ភាព​ផ្សំ​លើ​ប្រតិមា​ព្រះនារាយណ៍​ផ្ទុំ នៅវិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃប្រទេសបារាំង ដើម្បីធ្វើការឈ្វេងយល់​បន្ថែម​ពី​បច្ចេក​ទេស​ដ៏​ប៉ិន​ប្រសព្វ​នៃ​ការ​សិត លោហៈខ្នាតធំមហាសាលក្នុងអារ្យធម៌ខ្មែរនាសម័យអង្គរ។ លទ្ធផលនៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ នឹងបោះពុម្ពផ្សាយយ៉ាង ទូលំទូលាយដើម្បីចែក​រំលែក​ពី​បទ​ពិសោធន៍ និង​ទេព​កោសល្យ​ក្នុង​ការសិតលោហៈនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ក្រៅពីការងារវិភាគបច្ចេកទេស ក្រុម​ជំនាញនឹងសាកល្បងផ្តុំបំណែកទាំង៣៩ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាល ជិត​១០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា3Dដើម្បីបានដឹងពីទីតាំងនៃបំណែកទាំងនោះ។

ទន្ទឹមនឹងនេះផងដែរ លោកជំទាវរដ្ឋមន្ត្រី សូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិថា ក្រោយ​គម្រោងអភិរក្សនិងវិភាគ ស្រាវជ្រាវនេះបញ្ចប់ ប្រតិមាដ៏វិចិត្រ​នេះនឹ​ង​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​មិន​អចិន្ត្រៃយ៍នៅសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងមានបន្ថែម​រូប​ចម្លាក់​អំពី​សំរឹទ្ធចំនួន១២៦ផ្សេងទៀតដែលខ្ចីបន្ថែមពីសារមន្ទីរជាតិកម្ពុជានា ដំណាក់កាលទី២។ ពិព័រណ៍​មិនអចិន្ត្រៃយ៍ស្តីពី សំរឹទ្ធសម័យអង្គរៈ៖ សិល្បៈនៃអាទិទេព នឹងរៀបចំ​នៅ​សារមន្ទីរ​ជាតិ​ហ្គីមេ ​នាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយបង្ហាញពី ការវិវឌ្ឍន៍បច្ចេក​ទេស​នៃ​ការ​សិត​លោហៈ​ក្នុង​អារ្យធម៌ខ្មែររាប់ចាប់ពីសម័យបុរេប្រវត្តិសាស្ត្រដល់សម័យក្រោយអង្គរ។ ក្រោយបញ្ចប់​ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរហ្គីមេ ប្រតិមានេះនឹង បន្តដំណើរ​ទៅ​ដាក់​តាំង​នៅ​ប្រទេស​អាមេរិក​ចំនួន៣ទីតាំងបន្ថែមទៀត។ ការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ ដែលជាអាទិទេព​ព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជា​ការ​នាំយក​នូវ​ទេពកោសល្យ​ល្អ​ឯក​នៃ​បច្ចេក​ទេស​សិត លោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជា​ប្រយោជន៍​ឲ្យ​សាធារណជនបានឈ្វេង យល់បន្ថែម​ពី​ភាព​ឧត្តុង​ឧត្តម​ខ្ពង់​ខ្ពស់​នៃ​អារ្យធម៌​ខ្មែរ​នា​សម័យ​បុរាណ។

លោកជំទាវ ភឿង សកុណា បានបញ្ជាក់ថា អស់រយៈកាលជាច្រើនទសវត្សម​ក​ហើយ​ដែល​បារាំង និង​កម្ពុជា មានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសគឺ​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យវប្បធម៌ ដែលជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការផ្សារ​ភ្ជាប់ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ ក្រសួងមានកិច្ចសហការ​លើ​គម្រោង​ស្រាវ​ជ្រាវ​ បេតិកភណ្ឌរូបីនិងអរូបី ជាគម្រោងនាំមុខនៅកម្ពុជា ក្រោមកិច្ច​សហប្រតិបត្តិការ​ជា​មួយ​បណ្តា​អង្គការ វិទ្យាស្ថាន សាកលវិទ្យាល័យ និងស្ថាប័ននានាពីប្រទេសបារាំង ហើយគម្រោង​ទាំង​នោះ​ភាគ​ច្រើនកំពុងអនុវត្តនៅតំបន់រមណីយដ្ឋាន បេតិកភណ្ឌវប្បធម៌។ ផ្អែកលើលទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការល្អនេះ កាលពីពេលថ្មីៗកន្លងមក កម្ពុជាទទួលបានកញ្ចប់ ថវិកាកៅសិបម៉ឺនអឺរ៉ូ សម្រាប់​ប្រើប្រាស់ក្នុងការសិក្សាគម្រោងនៃការពង្រីកសារមន្ទីរជាតិកម្ពុជា ហើយការងារ​នេះ​នឹង​មាន​រយៈ​ពេលពីរឆ្នាំ។ គម្រោងនេះបានផ្តួចផ្តើមដំបូងនាអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងទៅបំពេញបេសកកម្មនៅប្រទេសបារាំងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងទទួលបានការគាំទ្រទាំងស្រុងពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងពេល​ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះ រាជាណា​ចក្រ​កម្ពុជា​នា​ថ្ងៃ​ទី​១៨-១៩ ខែមករា ឆ្នាំ២០២៤។ លទ្ធផលនៃកិច្ចសហការនានាកន្លងមក បានបង្ហាញអំពីឆន្ទៈ មោះមុត រវាងប្រទេសទាំងពីរក្នុងការជួយជ្រោមជ្រែងគាំទ្រលើផ្នែកវប្បធម៌៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm