វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បញ្ជូនសិក្ខាកាមចំនួន១២២ ចុះហាត់ការនៅក្រុមហ៊ុនឯកជន ដើម្បីដកស្រង់បទពិសោធន៍ពិត

2024/05/07 06:23:31 pm        595

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបញ្ជូនសិក្ខកាម ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ១,៥ លានរបស់រាជរដ្ឋាភិបាល​ចំនួន​១២២​នាក់​ចុះ​ហាត់​ការ​នៅ​ក្រុម​ហ៊ុនឯកជន លើជំនាញចំនួន៤ ដើម្បីដកស្រង់បទពិសោធន៍ពិត ខណៈសិក្ខាកាម​រំពឹង​ខ្ពស់​ក្នុង​ការ​ក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីហាត់ការរួច។

ការបញ្ជូនសិក្ខាកាមទៅចុះហាត់ការរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសនៅក្រុមហ៊ុនឯកជននេះបន្ទាប់ពីសិក្ខាកាមបានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ បាន​ជិត​៤ ខែរួចមកហើយ ដោយ​ឡែកការចុះហាត់ការនៅក្រុមហ៊ុនឯកជនពេលនេះ គឺជាវគ្គចុង​ក្រោយ​នៃ​ការសិក្សាជំនាញបច្ចេកទេសរបស់សិក្ខាកាម។

បើតាមវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រុមហ៊ុនដែល​សិក្ខាកាម​ចុះហាត់ការ​មាន​ដូចជា Lotus Green Team, A2Z M&e Engineering Co,..Ltd, Fast Green, GTV, A C C E Service, Three L (Cambodia), Sokha Phnom Penh Hotel & Residence, Sokha Phnom Penh, Dara Airport City Hotel & Spa។ ក្នុងនោះជំនាញទាំង៤មានដូចជា ជំនាញ​ដំឡើងបណ្តាញអគ្គិសនី, ការថែទាំ និងជុសជុលរថយន្ត, ការថែទាំ និងជុសជុលអគ្គិសនីរថយន្ត, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, និងផ្នែកទេសចរណ៍ មុខជំនាញការធ្វើនំ។

យុវជន សូ កក្កដា សិក្ខាកាម​សិក្សា​ជំនាញ​ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​នៅវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជាលើកឡើងថា៖«សាលាបានបញ្ជូនខ្ញុំមកចុះហាត់ការនៅក្រុមហ៊ុន A2Z រយៈពេល៣ខែ បន្ទាប់ពីសិក្សាជំនាញនៅក្នុងថ្នាក់រួច។ ខ្ញុំសប្បាយចិត្តពេលដែលបានចុះហាត់​ការនៅ​ក្រុមហ៊ុនឯកជននៅពេលនេះ ពីព្រោះវាជាឱកាសក្នុងពង្រឹងសមត្ថភាពបន្ថែមទៀត»។

យុវជនរូបនេះបន្ថែមថាការចុះហាត់ការនៅក្រុមហ៊ុនឯកជននេះក៏ទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនសមរម្យជាប្រចាំខែផងដែរ។ ការចុះហាត់ការនៅក្រុមហ៊ុនឯកជននេះ គឺជាឱកាស​ក្នុង​ការ​ក្លាយ​ទៅជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនផងដែរ ហើយសង្ឃឹមថាម្ចាស់ក្រុមហ៊ុន​នឹងទទួល​ខ្លួន​ជា​បុគ្គលិកពេញសិទ្ធិបន្ទាប់ពីហាត់ការបាន៣ខែរួច។

គួរកត់សម្គាល់ដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និង​បានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាម​ទូទាំង​ប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែល​សិក្ខា​កាម​មួយចំ​នួន​ក៏​បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់​យក​ឱកាស​ការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm