NEA បន្តផ្សព្វផ្សាយឱកាសការងារតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា

2024/05/07 06:37:56 pm        70

ភ្នំពេញ៖ គិតមកដល់ពេលនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្ត​សកម្មភាព​ចុះផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និង​នាំយកឱកាសការងារឲ្យខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បី​បង្កើន​លទ្ធភាព នៃ​ការ​ទទួល​បានការងារកាន់តែឆាប់រហ័ស។

លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និង​ការ​ងារបានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី៧ ខែឧសភានេះ ក្រៅពីការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ការ​ងារ​ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏នៅរក្សារៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ច​សម្ភាស​​ការងារជាប្រចាំដដែល ដើម្បីបង្កើតជា​កន្លែង​ជួបជុំ​គ្នា​ដោយ​ងាយ​ស្រួល​រវាង​អ្នក​ស្វែង​រក​ការងារ​​ធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក អាចពិភាក្សា និងស្វែង​យល់​អំពី​តម្រូវ​​ការ​ជំនាញ​នៅ​ក្នុងទីផ្សារការងារ។ លោកបានបន្តថា ជាមួយនឹងយុទ្ធនាការ​ចុះផ្សព្វ​ផ្សាយ​មួយ​​រយៈចុងក្រោយនេះសង្កេតឃើញថា មានការយល់ដឹងជាច្រើនរបស់សិស្ស និស្សិត​តាម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា ដែលពួកគាត់យល់ដឹងបន្ថែមអំពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល​មានទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការ​ជួយ​សម្រប​សម្រួល​ក្នុង​ការស្វែង​រក​ការងារ​ធ្វើ​ជូន​ដល់​ពួកគាត់។

លោកបន្តទៀតថា បន្ថែមពីនេះ នៅថ្ងៃទី៩ និង១០ ខែឧសភាខាងមុខនេះ NEA សហការ​ជាមួយ​សហភាព​សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ដោយ​មានការចូលរួមពីបណ្តាក្រុមហ៊ុន សហគ្រាសធំៗចំនួន២០ ក្នុងការ​ជ្រើស​រើស​បុគ្គលិក​សរុប​ចំនួន​ប្រមាណ ៥,៤០០នាក់។

យោងតាមកាលវិភាគរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការ​ផ្សព្វផ្សាយ​ឱកាសកា​រងារ​នៅតាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី៧ ខែ​ឧសភា ឆ្នាំ២០២៤នេះ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ , សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប , វិទ្យាស្ថាន​ជាតិសង្គមកិច្ច , សាកលវិទ្យាល័យធនធានមនុសស និងសាកលវិទ្យាល័យកម្ពុជា។ ដោយ​ឡែក នៅថ្ងៃទី៨ ខែឧសភាស្អែកនេះ NEA នឹងចុះផ្សព្វផ្សាយបន្តនៅតាមសាកលវិទ្យាល័យ និង​គ្រឹះ​ស្ថានសិក្សាចំនួន៦ផ្សេងទៀត រួមមាន៖ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា , សាកលវិទ្យាល័យវេស្ទើន , សាកលវិទ្យាល័យពុទ្ធិសាស្ត្រ , វិទ្យាស្ថាន​កសិកម្ម​ព្រែក​លៀប និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm