ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោត និងបង្ហាញបេក្ខជនឈរ​ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

2024/05/07 07:05:33 pm        255

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម កែ គឹមយ៉ាន សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារ អាជ្ញាធរគ្រប់ថ្នាក់​អញ្ជើញ​សំណេះ​សំណាល​ជាមួយអង្គបោះឆ្នោត និង​បង្ហាញ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តខេត្តបន្ទាយមានជ័យ។

ក្រោយពីបានស្តាប់របាយការណ៍របស់គណបក្សខេត្ត ឯកឧត្តម កែ គឹមយ៉ាន បានសាទរ និង​ឯកភាព​លើ​របាយការណ៍ផែនការឆ្ពោះទៅកាន់ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ។

ជាមួយនឹងការផ្តាំពាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពរជ័យ ពីថ្នាក់ដឹកនាំ​ពិសេស​សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន អរគុណ កោតសរសើរ វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំប្រឹងប្រែង សាមគ្គីភាព ទទួលខុសត្រូវ របស់ក្រុម​ការងារ​គ្រប់​ថ្នាក់​ដែល​បាន​រួមគ្នា​អនុវត្ត​បាន​នូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងសូមបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន បានថ្លែងបញ្ជាក់បន្ថែមថា គណបក្សប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​មហា​បវរធិបតី បាន​​និង​កំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវមានសន្តិភាព សន្តិសុខនិងការអភិវឌ្ឍពេញផ្ទៃប្រទេស ។

ក្នុងឱកាសនោះដែរ ថ្លែងក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ឯកឧត្តម កែ គឹមយ៉ាន បានប្រកាសគាំទ្រគម្រោងកសាងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រ​ក្នុង​តម្លៃ​វិនិយោគ​ប្រមាណ១ពាន់៧រយលានដុល្លារអាមេរិក​ដែលផ្តល់​អត្ថប្រយោជន៍​ដ៏​មហា​សាល​សម្រាប់​កម្ពុជាគឺកាត់បន្ថយរយៈពេលចម្ងាយ តម្លៃដឹកជញ្ជូន បង្កើតតំបន់ពាណិជ្ជកម្ម ការអភិវឌ្ឍ​ផែរ​ណប​ថ្មីៗ ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ និងជួយគាំ​​ទ្រ​ដល់​ការ​អភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី៤​របស់​កម្ពុជា ក្នុងគោលដៅកម្ពុជាក្លាយជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំឱ្យគ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​សាមគ្គីភាព ការទទួលខុសត្រូវ បន្តថែរក្សាសុខភាព ពិនិត្យឯកសារបោះឆ្នោត បន្តរួមគ្នា​អនុវ​ត្តផែន​ការឆ្ពោះទៅដណ្តើមបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តជំរុញ និងលើក​កម្ពស់​ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់​គ្នា​អនុវត្ត​នូវ​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព​ដើម្បី​បន្ត​ពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ នាំ​មក​វិបុល​សុខ វិបុលភាពជូនប្រជាពលរដ្ឋយើង៕​ អត្ថបទ​ រឿង​ ចន្ទ្រា 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm