ប៉ាឡេស្ទីនស្វែងរកការគាំទ្រពីមហាសន្និបាតះអង្គការសហប្រជាជាតិ សម្រាប់សមាជិកភាពពេញសិទ្ធិ

2024/05/07 07:26:41 pm        153

មហាសន្និបាតអង្គការសហប្រជាជាតិ អាចបោះឆ្នោត នៅថ្ងៃសុក្រ (ទី១០ ខែឧសភា) លើសេចក្តីសម្រេចដែលនឹងទទួលស្គាល់ប៉ាឡេស្ទីនថា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ (UN) ហើយផ្តល់អនុសាសន៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ត្រូវ «ពិចារណាឡើងវិញលើបញ្ហានេះដោយអនុគ្រោះ»។

នេះនឹងដើរតួយ៉ាងមានប្រសិទ្ធភាពជាការស្ទង់មតិសកល អំពីថា តើប៉ាឡេស្ទីនទទួលបានគាំទ្រកម្រិតណា សម្រាប់ការស្នើរបស់ពួកគេ ដែលត្រូវបានសហរដ្ឋអាមេរិកវេតូនៅ UNSC កាលពីខែមុន។ ពាក្យស្នើសុំក្លាយជាសមាជិកពេញសិទ្ធិរបស់ UN ចាំបាច់ត្រូវទទួលបានការអនុម័តដោយ UNSC ដែលមានសមាជិក ១៥ប្រទេស ហើយបន្ទាប់មកមហាសន្និបាត។

បណ្ដាអ្នកការទូត និយាយថា មហាសន្និបាតដែលមានសមាជិក ១៩៣រូប ទំនងជាគាំទ្រការស្នើសុំរបស់ប៉ាឡេស្ទីន។ ប៉ុន្តែការផ្លាស់ប្តូរនៅតែអាចមាន ចំពោះសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីអ្នកការទូតមួយចំនួនបានលើកឡើងពីក្តីបារម្ភជាមួយនឹងអត្ថបទបច្ចុប្បន្ន ដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters ដែលត្រូវផ្តល់សិទ្ធិបន្ថែម និងបុព្វសិទ្ធិផងដែរ ពោលគឺខ្វះភាពជាសមាជិកភាពពេញសិទ្ធិ ដល់ប៉ាឡេស្ទីន។

ឯកអគ្គរដ្ឋទូតប្រចាំនៅ UN របស់អ៊ីស្រាអែល លោក Gilad Erdan កាលពីថ្ងៃចន្ទ បានបរិហារសេចក្តីព្រាងសេចក្តីសម្រេចរបស់មហាសន្និបាតបច្ចុប្បន្ន ដោយនិយាយថា វានឹងផ្តល់ឲ្យប៉ាឡេស្ទីននូវឋានៈ និងសិទ្ធិនៃរដ្ឋមួយជាក់ស្តែង ហើយផ្ទុយធម្មនុញ្ញរបស់ UN ដែលបង្កើតឡើង។ សម្រាប់សហរដ្ឋអាមេរិក នៅក្រោមច្បាប់របស់ខ្លួន ទីក្រុងវ៉ាស៊ីនតោនមិនអាចផ្តល់មូលនិធិដល់អង្គការណាមួយរបស់ UN ដែលផ្តល់សមាជិកភាពសិទ្ធិដល់ក្រុមណាមួយដែលមិនមាន «លក្ខណៈសម្បត្តិជារដ្ឋដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ» ទេ។ អាមេរិកបានបញ្ឈប់ការផ្តល់មូលនិធិ ក្នុងឆ្នាំ២០១១ សម្រាប់ទីភ្នាក់ងារវប្បធម៌របស់ UN (UNESCO) បន្ទាប់ពីប៉ាឡេស្ទីនបានក្លាយជាសមាជិកសិទ្ធិ។

គួរបញ្ជាក់ថា ការជំរុញរបស់ប៉ាឡេស្ទីន ដើម្បីទទួលបានសមាជិកភាពពេញសិទ្ធិរបស់ UN កើតមានឡើងក្នុងរយៈពេល ៧ខែនៃសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធមាមាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយខណៈដែលអ៊ីស្រាអែលកំពុងពង្រីកការតាំងទីលំនៅ នៅតំបន់កាន់កាប់ West Bank ដែល UN ចាត់ទុកថា ខុសច្បាប់៕


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm