ក្រុមហ៊ុន Apple កំពុងបង្កើតបន្ទះឈីប AI សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន

2024/05/07 09:56:21 pm        76

សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមនុស្សដឹងពីបញ្ហានេះថា ក្រុមហ៊ុន Apple កំពុងបង្កើតបន្ទះឈីបផ្ទាល់ខ្លួន ដើម្បីដំណើរការកម្មវិធីបញ្ញាសិប្បនិម្មិត (AI) នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។

ក្រុមហ៊ុន Apple ដែលបានធ្លាក់នៅពីក្រោយគូប្រជែងរបស់ខ្លួនលើកម្មវិធី AI បាននិងកំពុងគេចចេញពីសំណួរនានាអំពីផែនការរបស់ខ្លួនសម្រាប់បច្ចេកវិទ្យានេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានប្រាប់សារព័ត៌មានរ៉យទ័រក្នុងបទសម្ភាសន៍មួយ ថា៖«យើងបន្តមានសុទិដ្ឋិនិយមចំពោះឱកាសរបស់យើងនៅក្នុង AI ជំនាន់ថ្មី ហើយយើងកំពុងធ្វើការបណ្តាក់ទុនក្នុងទឹកប្រាក់ដ៏ច្រើន»។

របាយការណ៍នេះ បានបញ្ជាក់ថា គម្រោងដែលមានឈ្មោះថា Project ACDC (Apple Chips in Data Center) មានគោលបំណងបង្កើនជំនាញរចនាបន្ទះឈីបរបស់ក្រុមហ៊ុន Apple សម្រាប់ហេដ្ឋារចនាសម្ព័ន្ធម៉ាស៊ីនមេរបស់ខ្លួន។

គម្រោង ACDC បានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែគេមិនដឹងថា តើគម្រោងនេះ នឹងត្រូវបានបង្ហាញនៅពេលណានោះទេ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ។

របាយការណ៍នោះ បាននិយាយថា សម្រាប់បន្ទះឈីបម៉ាស៊ីនមេរបស់ក្រុមហ៊ុន Apple សមាសធាតុនេះទំនងជាផ្តោតលើការដំណើរការម៉ូដែលAI ដែលត្រូវបានគេស្គាល់ថា ជាការសន្និដ្ឋានជាជាង ក្នុងការបណ្តុះបណ្តាលម៉ូដែល AI។

ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រទេ។

សារព័ត៌មាន WSJ បាននិយាយថា ក្រុមហ៊ុននេះ បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិកតៃវ៉ា ( Taiwan Semiconductor Manufacturing Co) ដើម្បីរចនា និងផ្តួចផ្តើម ផលិតបន្ទះឈីបបែបនេះ ដោយបន្ថែមថា វានៅតែមិនប្រាកដប្រជាថាតើក្រុមហ៊ុនទាំងពីរនេះ បានផ្តល់លទ្ធផលច្បាស់លាស់ ឬយ៉ាងណា?

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        103
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm