ក្រុមហាម៉ាស គំរាមផ្អាកការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល បន្ទាប់ពីបទបញ្ជាជម្លៀស នៅ ទីក្រុង Rafah

2024/05/07 03:12:45 pm        124

ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ បានគំរាមផ្អាកការចរចាដោយប្រយោលទាំងអស់ជាមួយអ៊ីស្រាអែល ភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីតំបន់ភាគខាងកើតទីក្រុង Rafah នៅតំបន់ហ្កាហ្សាភាគខាងត្បូង។ មន្ត្រីជាន់ខ្ពស់របស់ហាម៉ាសនិយាយថា ការគំរាមកំហែងរបស់អ៊ីស្រាអែល ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុង Rafah នឹងមានផលប៉ះពាល់អវិជ្ជមានលើការចរចាដោយប្រយោល ដែលអាចនាំទៅដល់ការបញ្ឈប់ការចូលរួមរបស់ក្រុមហាម៉ាស។

មន្ត្រីរូបនេះ បាននិយាយថា ទោះបីជាអ៊ីស្រាអែលវាយលុកចូលទីក្រុង Rafah ក៏ដោយ ក៏នឹងពុំអាចសម្រេចបាននូវគោលដៅសង្គ្រាមណាមួយរបស់ខ្លួនឡើយ វានឹងមិនបញ្ចប់ការតស៊ូរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សានោះទេ។

លោក អាវីឆៃ អាដ្រាអ៊ី(Avichai Adraee) អ្នកនាំពាក្យរបស់កងទ័ពអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ប្រជាជនទាំងអស់ដែលរស់នៅក្នុងសង្កាត់ អាល់សាឡាម(Al-Salam), អាល់ ជេនណេណា(Al-Jeneina), តាបបា ហ្សារ៉ា(Tabba Zaraa) និង អាល់ប៊ីយូក(Al-Byouk) ក្នុងតំបន់Rafah កងទ័ពនឹងប្រើកម្លាំងខ្លាំងប្រឆាំងអង្គការភេរវករនៅទីនោះ។ លោក និយាយបន្ថែមថា នរណាដែលនៅជិតអង្គការភេរវករ គឺត្រូវដាក់ជីវិតនិងជីវិតគ្រួសារស្ថិតក្នុងហានិភ័យ ដោយបានអំពាវនាវឱ្យពួកគេជម្លៀសចេញពីតំបន់របស់ពួកគេជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។

លោកបានបញ្ជាក់ថា កងទ័ពកំពុងពង្រីកតំបន់មនុស្សធម៌នៅ តំបន់ Al-Mawasi ដែលរួមមានមន្ទីរពេទ្យចល័ត តង់ និងការផ្គត់ផ្គង់រួមមានទាំងអាហារ ទឹក និងថ្នាំពេទ្យ។

លោក Adraea បានពន្យល់ថា ប្រតិបត្តិការនៅភាគខាងកើតទីក្រុង Rafah នឹងរុលចូលទៅមុខ ដោយផ្អែកលើការវាយតម្លៃពីស្ថានភាព ហើយកងទ័ពនឹងចែកចាយខិត្តប័ណ្ណ ផ្ញើសារSMS និងការហៅទូរស័ព្ទ ព្រមទាំងការផ្សាយព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់។

លោកអះអាងថា កងទ័ពអ៊ីស្រាអែល នឹងបន្តធ្វើការដើម្បីសម្រេចបាននូវគោលដៅសង្គ្រាម រួមទាំង ការកម្ទេចក្រុមហាម៉ាស និងនាំត្រឡប់មកវិញមនុស្សទាំងអស់ដែលត្រូវបានចាប់ពង្រត់។

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm       
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am