នគរបាល​ជាតិ​រក​បាន ១​ពិន្ទុ​ជាថ្មី​ក្រោយ​ប្រកួត​ស្មើ​ក្រុម​កងយោធពល​ខេមរភូមិន្ទ ១-១

2021/08/02 11:02:38 am        88

បាល់ទាត់៖ ក្រុម​នគរបាលជាតិបាន​បន្ថែម ១​ពិន្ទុ​ទៀតហើយ បន្ទាប់ពី​ប្រកួត​ស្មើ​ជាមួយក្រុម​ភ្ញៀវ​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទដោយ​លទ្ធផល ១-១ នៅ​ទីលាន 7NG កាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ ក្នុង​ក្របខណ្ឌ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គសប្ដាហ៍​ទី​១១។​

​ការប្រកួត​ដ៏​ស្វិតស្វាញ​នេះ ក្រុម​ភ្ញៀវ​កងយោធពល​ខេមរភូមិន្ទបាន​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុនដែលជា​គ្រាប់​ហ្វ្រី​ឃី​ត​ដ៏​ល្អ​របស់​កីឡាករ ញាណ សុ​ស៊ី​ដាន នៅ​នាទី​២២។ ប៉ុន្ដែ​នៅ​វគ្គ​ទី​១ ក្រុម​លោក Lee Tae Hoon ក៏បាន​បាត់បង់​សមាជិក​ម្នាក់​ផងដែរគឺ​កីឡាករ​ជប៉ុន Rio Sakuma ក្រោយ​ទទួលបាន​កាត​លឿន​លើក​ទី​២ ស្មើនឹង​កាត​ក្រហមនៅ​នាទី​៤១ បន្ទាប់ពី​បង្កកំហុស​លើ​មិត្ត​រួម​ជាតិ Soma Otani របស់​ក្រុម​នគរបាលជាតិ។​ ​ចូល​វគ្គ​ទី​២ បន្ទាប់ពី​លេង​បាន ៤​នាទី កីឡាករ នួន បូរី ក៏​រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​នគរបាលជាតិ​វិញនៅ​នាទី​៤៩ ក្រោយ​ឆ្កឹះ​ផុតដៃ​អ្នកចាំទី ពេជ្រ តារា។ បន្ទាប់មក​ក្រុម​ទាំងពីរបាន​បន្ដ​ការ​វាយ​សម្រុក​គ្នា តែ​ពុំមាន​ក្រុម​ណា​អាច​បន្ថែម​គ្រាប់​បាល់​បានឡើយ មុន​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួតជាមួយ​លទ្ធផល​ស្មើគ្នា ១-១ តែម្ដង។​

​ជាមួយ​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះបានធ្វើ​ឲ្យ​ក្រុម​នគរបាលជាតិបន្ដ​ឈរ​លេខ​រៀង​ទី​១២ និង​មាន ២​ពិន្ទុ​ក្នុង​ដៃបន្ទាប់ពី​ឆ្លងកាត់ ៧​ប្រកួត ស្មើ​២ និង​ចាញ់៥ មិនទាន់​ស្គាល់​ឈ្នះ​ម្ដង​ឡើយ ខណៈ ១​ពិន្ទុ​ដំបូង​របស់​ក្រុម​លោក អ៊ុង កង​យ៉ា​និ​ត គឺ​រកបាន​ពី​ការប្រកួត​ស្មើ​ក្រុម​វិសាខា ១-១ កាលពី​ដើមរដូវ​កាល​កន្លងទៅ។ ចំណែក​ក្រុម​កងយោធពល​ខេមរភូមិន្ទបាន​បន្ដ​ឈរ​លេខ​៧ និង​មាន ១៥​ពិន្ទុ​ក្នុង​ដៃជាមួយ​លទ្ធផល ៩​ប្រកួត​ឈ្នះ​៤ ស្មើ​៣ និង​ចាញ់ ២ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        354
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        442

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm