រាប់រយនាក់ធ្លាក់ខ្លួនឈឺ បន្ទាប់ពីបរិភោគនំប៉័ងប៉ាតេ នៅវៀតណាម

2024/05/07 10:24:57 pm        183

មនុស្សជាង ៥០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសង្ស័យថា ពុលអាហារ បន្ទាប់ពីបានបរិភោគនំប៉័ងប៉ាតេបែបសាន់វ៉ិចពីហាងមួយ នៅភាគខាងត្បូងប្រទេសវៀតណាម។ ក្នុងចំណោមអ្នករងគ្រោះទាំងនោះ មនុស្ស ១២នាក់ ក្នុងនោះរួមទាំងក្មេងប្រុស ២នាក់ ដែលមានអាយុចន្លោះពី ៦ ទៅ ៧ឆ្នាំស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។

ហាងនំប៉័ងដែលមានមូលដ្ឋាននៅខេត្ត Dong Nai ត្រូវបានបិទជាបណ្ដោះអាសន្ន។ គេជឿថា នំប៉័ងដាក់សាច់នេះប្រហែលជាផ្អូមដោយសាររលកកម្ដៅបច្ចុប្បន្ន។ ការចុះត្រួតពិនិត្យដំបូងលើហាងនំប៉័ងនេះបានបង្ហាញថា ហាងនេះមិនបានបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារនោះទេ។

កាលពីថ្ងៃចន្ទ (ទី៦ ខែឧសភា) អាជ្ញាធរក្រុង Long Khanh បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៥៦០នាក់ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទាននំប៉័ងដាក់សាច់ពីហាងនំប៉័ងឈកនោះ Bang ក្នុងក្រុង Long Khanh កាលពីថ្ងៃទី៣០ ខែមេសា។ ហើយអជ្ញាធរក៏បានបញ្ជាក់បន្ថែមផងដែរថា មនុស្ស ២០០នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា យោងតាមអាជ្ញាធរក្នុងតំបន់ បានឲ្យដឹងថា ហាងនំប៉័ងដែលមានមូលដ្ឋានលើផ្លូវ Tran Quang Dieu នេះ លក់នំប៉័ងដាក់សាច់បែបសាំងវិចនេះប្រហែល ១.១០០ដើម ក្នុងមួយថ្ងៃ។

របាយការណ៍របស់មន្ទីរពេទ្យក្នុងតំបន់ បានឲ្យដឹងថា ចំនួនករណីសង្ស័យពាក់ព័ន្ធនឹងការពុលអាហារនេះ បានកើនឡើងជាលំដាប់រៀងរាល់ថ្ងៃ។ រោគសញ្ញារួមមាន រាករូស ក្អួត ក្តៅខ្លួន និងឈឺពោះធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន Tuoi Tre News បានឲ្យដឹងថា បុគ្គលិកសុខាភិបាលក្នុងតំបន់ បានយកគំរូនំប៉័ងដាក់សាច់នេះទៅកាន់មន្ទីរពិសោធន៍ ដើម្បីធ្វើតេស្តបន្ថែម។ ចំណែកមន្ត្រីនគរបាលប្រាប់ថា ពួកគេបានបើកការស៊ើបអង្កេតលើមូលហេតុនៃការពុលអាហារនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm