
អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន បានពណ៌នាថា ជារឿង«គួរឲ្យសោកស្តាយ»ចំពោះការអត្ថាធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden ដែលថា «ការរើសអើង»កំពុងរារាំងកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ី។
កាលពីសប្តាហ៍មុន លោក បៃដិន បាននិយាយថា៖«ការរើសអើងពូជសាសន៍ នៅក្នុងសេដ្ឋកិច្ចពីប្រទេសចិនរហូតដល់ប្រទេសជប៉ុន និងប្រទេសឥណ្ឌា កំពុងធ្វើឲ្យមានការរំខានដល់កំណើនរបស់ពួកគេ ខណៈពេលដែលមានការជជែកវែកញែកនៅឯព្រឹត្តិការណ៍រៃអង្គាសថវិកា នៅទីក្រុងវ៉ាស៊ីនតោនថា ការធ្វើទេសន្តរប្រវេសន៍ គឺល្អសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក»។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«យើងបានធ្វើការបកស្រាយចំពោះសហរដ្ឋអាមេរិកថា ការអត្ថាធិប្បាយនេះ មិនផ្អែកលើការយល់ដឹងត្រឹមត្រូវនៃគោលនយោបាយរបស់ប្រទេសជប៉ុន និងគួរឲ្យសោកស្តាយ»។
ទោះជាយ៉ាងណាក៏ដោយ លោក Hayashi បានបន្ថែមថា ទំនាក់ទំនងរបស់ជប៉ុនជាមួយសម្ព័ន្ធមិត្តសន្តិសុខរបស់ខ្លួន គឺសហរដ្ឋអាមេរិក មានភាពរឹងមាំជាងពេលណាៗទាំងអស់ ហើយទីក្រុងតូក្យូ នឹងខិតខំធ្វើឲ្យពួកវាកាន់តែរឹងមាំ។
«មូលហេតុមួយក្នុងចំណោមហេតុផលដែលធ្វើឲ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើន គឺដោយសារតែអ្នក និងមនុស្សជាច្រើនទៀត។ ហេតុអ្វី? ដោយសារតែយើងស្វាគមន៍ជនអន្តោប្រវេសន៍»។ លោក បៃដិន បានប្រាប់ព្រឹត្តិការណ៍នេះ ឲ្យប្រមូលមូលនិធិសម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញឆ្នាំ ២០២៤របស់ខ្លួន។