យូនីសេហ្វ ព្រមានថា ការលុកលុយចូលទីក្រុងរ៉ាហ្វា នឹងគំរាមកំហែងដល់កុមារ ៦០០.០០០នាក់

2024/05/07 11:54:54 pm        242

មូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានព្រមានកាលពីថ្ងៃចន្ទថា ការឡោមព័ទ្ធដោយយោធា និងការវាយលុកជើងគោកនៅទីក្រុងរ៉ាហ្វា ( Rafah) នឹងបង្ក «ហានិភ័យដ៏មហន្តរាយ»ដល់កុមារចំនួន ៦០០.000 នាក់ ដែលកំពុងស្នាក់នៅទីនោះ។

នាយកប្រតិបត្តិអង្គការ UNICEF លោក ស្រី Catherine Russell បាននិយាយថា៖«បច្ចុប្បន្ន ទីក្រុងរ៉ាហ្វា គឺជាទីក្រុងរបស់កុមារ ដែលគ្មានកន្លែងមានសុវត្ថិភាពនៅក្នុងតំបន់ហ្កាហ្សាទេ ប្រសិនបើប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ចាប់ផ្តើម មិនត្រឹមតែកុមារនឹងប្រឈមមុខនឹងហានិភ័យពីអំពើហិង្សាប៉ុណ្ណោះទេ ថែមទាំងមកពីភាពចលាចល និងការភ័យស្លន់ស្លោផងដែរ ហើយនៅពេលនោះ រាងកាយរបស់ពួកគេ ហើយស្ថានភាពផ្លូវចិត្ត បានចុះខ្សោយរួចទៅហើយ»។

កុមារជាង ១៤.000 នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងជម្លោះនាពេលបច្ចុប្បន្ននេះ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន។

អង្គការ UNICEF បាននិយាយថា កុមាររាប់សែននាក់នៅទីក្រុងរ៉ាហ្វា ត្រូវបានគេប៉ាន់ប្រមាណថា មានពិការភាព ស្ថានភាពសុខភាព ឬភាពងាយរងគ្រោះផ្សេងទៀត ដែលធ្វើឲ្យពួកគេស្ថិតក្នុងហានិភ័យកាន់តែខ្លាំងពីប្រតិបត្តិការយោធាដែលកំពុងកើនឡើងនៅក្នុងទីក្រុងនេះ។

លោកស្រី Russell បាននិយាយថា៖«កុមាររាប់សែននាក់ដែលប្រមូលផ្តុំគ្នានៅក្នុងទីក្រុងរ៉ាហ្វា បានរងរបួស ឈឺ ខ្វះអាហារូបត្ថម្ភ បាត់បង់ស្មារតី ឬរស់នៅជាមួយភាពពិការ»។

លោកស្រី បានបន្ថែមថា មនុស្សជាច្រើន ត្រូវបានផ្លាស់ប្តូរទីលំនៅច្រើនដង និងបាត់បង់ផ្ទះសម្បែង ឪពុកម្តាយ និងមនុស្សជាទីស្រឡាញ់។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm