ច្បាប់​គ្រាអាសន្ន​នៅ​មី​យ៉ាន់​ម៉ា​ត្រូវ​បន្ថែម​ពេលវេលា ​២​ឆ្នាំ​ទៀត ហើយ​មេ​ដឹក​នាំ​យោធា​ជា​នាយករដ្ឋមន្ត្រី​

2021/08/02 06:09:29 pm        615

​មី​យ៉ាន់​ម៉ា៖ រយៈពេល​ ៦​ខែ​បន្ទាប់ពី​ការ​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃអាទិត្យ​បាន​បញ្ជាក់​ជាថ្មី​ ពី​ការសន្យា​របស់​លោក​ថា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្មី ​ហើយ​លោក​បាន​កំណត់​ពេលវេលា​ ២​ឆ្នាំ​ដើម្បី​បញ្ចប់​ដំណើរការ​នេះ​។​

​ឧ​ត្ត​ម​សេនីយ៍​ដែល​បាន​កាន់អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ នៅ​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ខែ​កុម្ភៈ​បាន​តែង​តាំង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី ហើយ​បាន​និយាយ​ថា ​ច្បាប់​គ្រាអាសន្ន​អាច​បន្ត​ដល់​ខែ​សីហា ​ឆ្នាំ២០២៣។ នៅ​ក្នុង​សុន្ទរកថា​រយៈពេល​មួយ​ម៉ោង​ លោក Min Aung Hlaing បាន​សន្យា​​ថា​នឹង​រៀបចំការ​បោះឆ្នោត​ពហុ​គណបក្ស​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​ក៏បាន​ហៅ​គណបក្ស​ជាប់ឆ្នោត​ដែល​លោក​បាន​ផ្ដួល​រំលំ​នោះ​ថា ​ជា​ភេរ​វករ​ផង​ដែរ​។​ មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​តវ៉ា​ដែល​នៅតែ​បន្ត​ប្រឆាំង​នឹង​រដ្ឋប្រហារ​។​

​ក្រុម​អ្នក​តវ៉ា​ជាច្រើន​បាន​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព​ដែល​បាន​ដួល​រលំ​ ស្រប​ពេល​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ឆ្លង​វីរុស Covid-19។​ រហូតមកដល់​ពេលនេះ​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​ចំនួន ៣០២,៦៦៥​នាក់​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣,៤៨០​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន ៩,៧៣១​នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន ៣៩៧​​នាក់ បើ​ទោះ​បី​ជា​ការ​ធ្វើ​តេស្ត​មានការ​កំណត់​បង្ហាញ​ថា​ ចំនួន​ទាំងនោះ​គឺ​មិន​អាច​ប៉ាន់ស្មាន​បាន​ច្រើន​ក៏ដោយ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm