ការវាយប្រហារក្នុងមន្ទីរពេទ្យ នៅចិនបណ្តាលឲ្យមនុស្សស្លាប់ ឬ របួសជាង ១០នាក់

2024/05/07 11:59:36 pm        270

ការវាយប្រហារក្នុងមន្ទីរពេទ្យមួយ នៅភាគនិរតីនៃប្រទេសចិន នាថ្ងៃអង្គារ (ទី៧ ខែឧសភា) នេះ បានបណ្ដាលឲ្យមនុស្សស្លាប់ ឬរងរបួសជាង ១០នាក់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលមិនបានបញ្ជាក់អំពីលក្ខណៈនៃការវាយប្រហារនោះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា៖ «ឧបទ្ទវហេតុនេះបានកើតឡើង នៅមន្ទីរពេទ្យមូលដ្ឋានមួយ ហើយគិតត្រឹមម៉ោង ១៣:២០នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៥:២០នាទី) មនុស្សជាង ១០នាក់បានរងរបួស ឬស្លាប់»។

ទីភ្នាក់ងារសារព័ត៌មាននេះ បានបន្ថែមថា ការវាយប្រហារនេះបានកើតឡើងនៅក្នុងតំបន់ Zhenxiong ក្នុងខេត្ត Yunnan ភាគនិរតី ហើយអាជ្ញាធរកំពុងស៊ើបអង្កេតលើករណីនេះ។

រូបភាពដែលចុះផ្សាយដោយសារព័ត៌មានឌីជីថលដែលគ្រប់គ្រងដោយរដ្ឋ «The Paper» ហាក់ដូចជាបានបង្ហាញឲ្យឃើញបុរសម្នាក់កំពុងភ្ជង់ចុងកាំបិតតម្រង់ទៅកាន់បុរសម្នាក់ទៀតដែលកាន់ដំបង នៅក្នុងបន្ទប់រង់ចាំរបស់មន្ទីរពេទ្យ ក៏ដូចជាមន្រ្តីនគរបាលទៅដល់កន្លែងកើតហេតុ។

អ្នកស្រុកម្នាក់បានប្រាប់សារព័ត៌មាន The Paper ថា៖ «វាបានកើតឡើងប្រហែលម៉ោង ១១ព្រឹក។ វានៅតែមានភាពច្របូកច្របល់បន្តិច។ ពួកគេនៅតែកំណត់តួលេខ»។

គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សាទ្រង់ទ្រាយធំ គឺកម្រកើតមានណាស់នៅប្រទេសចិន ដោយប្រទេសនេះហាមប្រាមពលរដ្ឋយ៉ាងតឹងរ៉ឹងមិនឲ្យកាន់កាប់អាវុធ ប៉ុន្តែការចាក់សម្លាប់បានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាលពីខែសីហាឆ្នាំមុន នៅខេត្ត Yunnan មនុស្ស ២នាក់ស្លាប់ ហើយ ៧នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីបុរសម្នាក់ដែលមានប្រវត្តិជំងឺផ្លូវចិត្ត បានវាយប្រហារមនុស្សម្នា ដោយចាក់នឹងកាំបិត។ កាលពីខែមុន មនុស្ស ៦នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍ចាក់នឹងកាំបិត នៅសាលាមត្តេយ្យមួយ ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ហើយកាលបីខែសីហា ឆ្នាំ២០២២ មនុស្ស ៣នាក់ត្រូវបានសម្លាប់ និង ៦នាក់រងរបួស នៅក្នុងការវាយប្រហារដោយកាំបិត នៅសាលាមត្តេយ្យមួយ ក្នុងខេត្ត Jiangxi ភាគអាគ្នេយ៍ប្រទេសចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm