សប្បុរសជន១៤ក្រុមផ្សេងគ្នាបានអញ្ជើញនាំយកថវិកាបរិច្ចាគក្នុងឱកាសទិវា៨ឧសភា

2024/05/08 03:23:56 am        62

ភ្នំពេញ÷ ដើម្បីអបអរសាទរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ដែលចូលមកដល់នៅថ្ងៃទី៨ខែឧសភា នៅពីថ្ងៃទី៧នេះ មានសប្បុរសជនចំនួន១៤ក្រុមផ្សេងគ្នា បានអញ្ជើញនាំ យកថវិកា និងអំណោយសប្បុរសធម៌ មកកាន់ទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ ដើម្បីជួយទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់សមាគមជាតិមួយនេះឱ្យមាននិរន្តរភាព ក្រោមធិបតីភាពលោក ជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា។ ព័ត៌

ក្នុងឱកាសជួបសំណេះសំណាលជាមួយសប្បុរសជន លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសប្បុរសជនទាំងអស់ខាងលើ ដែលបានចូលរួមបរិចា្ចគថវិកា និងអំណោយសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២៤នេះ សម្រាប់កាកបាទក្រហមកម្ពុជា បានបន្តសកម្មភាពមនុស្សធម៌ទៅមុខទៀត។

សប្បុរសជនដែលចូលរួមបរិច្ចាគរួមមាន៖ ១ ធនាគារខេប៊ីប្រាសាក់ (ម.ក) ថវិកា ១០០.០០០.០០០ រៀល (100 លានរៀល), ២ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការអាកាសចរស៊ីវិល និងលោកជំទាវ ថវិកាចំនួន២ម៉ឺនដុល្លារ, ៣ ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ថវិកា១ពាន់ដុល្លារ, ៤ លោកជំទាវ ម៉ែន នារីវុឌ្ឍី និងប្រតិភូរួមដំណើរ១ម៉ឺនដុល្លារ, ៥ ឯកឧត្តម សក់ សេដ្ឋា និងលោកជំទាវ១ម៉ឺនដុល្លារ, ៦ ឯកឧត្តម ផាន់ រតនា ៥០០ ដុល្លារ, ៧ ធនាគារ ABA ថវិកា១០ម៉ឺនដុល្លារ, ៨ ក្រុមហ៊ុន អិល អេស ខនស្រ្កាក់សិន (ឯ. ក) ១ពាន់ដុល្លារ, ៩ BIDC Bank 3ម៉ឺន, ១០សប្បុរជនចូលរួមតាមរយះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ថវិកា ២៥០០០ ដុល្លារ, ១១ ក្រសួងអធិការកិច្ច អំណោយរួមមាន: អង្កក្រអួប៨តោន ទឹកបរិសុទ្ឋវីតាល់១០០កេស, មីជាតិ១០០កេស, និងទឹកស៊ីអ៊ីវ១០០យួរ,១២ឌីជេលុច និងភរិយា ថវិកា២លានរៀល, ១៣ប្រតិភូជនជាតិជប៉ុន និងកូនស្រីលោកជំទាវ ជូ ដារ៉ារ៉េត ថវិកា៦៥០០ដុ ល្លារ និងទី១៤តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ៥០០០ដុល្លារអាម៉េរិក។

សប្បុរជនទាំង១៤ក្រុមខាងលើ ពិតជាមានក្តីរំភើបសប្បាយរីករាយ និងអរគុណដល់ កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែនរោត្តម មុនីនាថសីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានដែលផ្តល់ឱកាសឱ្យក្រុមការងារ បានចែករំលែក និងចូលរួមបរិច្ចាគថវិកាមួយចំនួនជូន កាកបាទក្រហមកម្ពុជា សម្រាប់ក្នុងឱកាសទិវា៨ឧសភាឆ្នាំ ២០២៤នេះ ទុកជាជំនួយទៅដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។

ជាមួនេះគ្នានេះ លោកជំទាវអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជាបានឱ្យដឹងថា សម្រាប់ការកៀងគររកជំនួយឧបត្ថម ទិវា៨ឧសភាឆ្នាំនេះ ដោយគិតត្រឹមថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បើរាប់បញ្ជូលទាំងព្រះរាជជូបត្ថម នៃអង្គព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំរដ្ឋ និងឥស្សរជនជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន និងជាលក្ខណៈក្រុមហ៊ុន សរុបប្រមាណជាង ៨៣៥សប្បុរជនហើយ ដែលបានប្រាស់ព្រះរាជទាន ព្រះរាជទ្រព្យ និងបរិច្ចាគធនធានជាបន្តបន្ទាប់ដល់ កក្រក ដោយសរុបជា ថវិកាបានប្រមាណជាង ១០លានដុល្លារអាម៉េរិក។

លោកជំទាវកិត្ដិបណ្ឌិតបានឱ្យដឹងថា នេះជាឆ្នាំទី៥ហើយដែល កក្រក មិនបានប្រារព្ធមិទ្ទីងអបអរសាទរទិវា៨ឧសភា តែ កាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ចចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមជាថវិកា, ស្បៀងនិងសម្ភារៈនានា ដើម្បីស្ថាប័នមនុស្សធម៌មួយនេះមានលទ្ធភាពបំពេញបេសកកម្ម ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដែលត្រូវការចាំការជួយសង្គ្រោះ ពីកាកបាទក្រហមកម្ពុជា។

លោកជំទាវបន្តថា ជំនួយដែលបានមកពីសប្បុរសជនទាំងនេះ គឺបាកបាទក្រហមកម្ពុជា យកទៅធ្វើជាអណ្តូងទឹកស្អាត សាលារៀន សាងសង់ផ្ទះជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន ពិសេសជួយសាងសង់ផ្ទះជូនគ្រួសារ អតីតយុទ្ធជនក្រីក្រ និងមានពិការភាព ជូនថវិកាទៅមន្ទីរពេទ្យគន្ធបុប្ផា ជូនអាជ្ញាធរមីនជាដើម។ លើសពីនោះទៀត ជួយទៅដល់អង្កការកុមាកំព្រា ជនមានពិការភាព ជនចាស់ជរាឥតទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត និងគ្រោះធម្មជាតិផ្សេងៗទៀត។ ជាក់ស្តែងដូចជានៅក្នុងខែមេសាកន្លងមកនេះ គឺក្រុមកាងារកាកបាទក្រហមកម្ពុជា បាននាំយកអំណោយ និងថវិកា ចែកជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះនៅតាមអង្កការ សមាគម មួយចំនួន ដែលត្រូវការជំនួយជាចាំបាច់។ ដោយ ÷ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm