មន្រ្តីជំនាញសុខភាពសត្វខេត្តកំពង់ធំ ឃាត់រថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកជាង២តោន

2021/08/02 06:20:21 pm        430

កំពង់ធំ៖ មន្រ្តីជំនាញសុខភាពសត្វខេត្តកំពង់ធំ ឃាត់រថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកជាង២តោន គ្មានឯកសារបញ្ជាក់សុខភាពសត្វ និងសុវត្ថិភាពម្ហូបអាហារ មានប្រភពមកពីប្រទេសថៃ និង​រថយន្តដឹកមាន់ដឹកលើសច្បាប់​អនុញ្ញាត​ ដើម្បីការពារសុខភាពសាធារណៈ។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ លើកឡើង​ប្រាប់ទូរស្សន៍ BTV នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ការចាប់ឃាត់រថយន្តទាំងពីរនេះ គឺ​ដោយ​សារមានការបញ្ជាផ្ទាល់ពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការសម្របសម្រួលពីលោក សាយ វាសនា ព្រះរាជ្ញារងខេត្តកំពង់ធំ។

លោក បន្តថា សកម្មភាពដឹកជញ្ជូនសាច់សត្វមានប្រភពមកពីប្រទេសថៃគ្មានប្រភពបញ្ជាក់សុខភាព និងការដឹកជញ្ជូន អាចជាសាច់សត្វគ្មានគុណភាពធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ជា​ពិសេស​អាចជាប្រភពចម្លងជំងឺផ្សេងៗទៅកាន់អ្នក​បរិភោគ​ ឬជាសាច់ដែលក្រុមអ្នកដឹកជញ្ជូន​ល្មើសដាក់​សារធាតុហាមឃាត់មួយចំនួនដូចជា (ហ៉្វកម៉ុល) ជាដើម ដែលជាសារធាតុរក្សា​សាច់​សត្វឲ្យមានសភាពមើលទៅល្អ ប៉ុន្តែសារធាតុនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសុខភាព។

លោកបញ្ជាក់ថា ការចាប់ឃាត់រថយន្តក្រុង និងរយន្តដឹកសត្វមាន់ ទាំងពីរខាងលើនេះ គឺបាន​ធ្វើឡើង​នៅនៅវេលាម៉ោង៤ទើបភ្លឺ យប់ថ្ងៃទី៣១ ខែកក្កដា ឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។ ក្រោយពីការឃាត់រថយន្តនេះ តៃកុងរថយន្តក្រុងដឹកគ្រឿងក្នុងជ្រូកគេចខ្លួន បច្ចុប្បន្នមិនទាន់មានម្ចាស់មកទទួលធ្វើ ការពិន័យតាមតាមនីតិវិធីច្បាប់នៅឡើយនោះទេ! ។សាច់សត្វ និងគ្រឿងក្នុងជ្រូកលើរថយន្តក្រុងសរុបមានចំនួន៤០កញ្ចប់ មានទម្ងន់សរុបចំនួន២តោន បច្ចុប្បន្នកំពុងរក្សាទុកនៅមណ្ឌលការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលខេត្តកំពង់ធំ។

ចំពោះរថយន្តដឹកមាន់សាច់ របស់ក្រុមហ៊ុន ប៉េតាក្រូ មានលិខិតបញ្ជាក់សុខភាពសត្វ និង​លិខិតដឹកជញ្ជូន ប៉ុន្តែលើសចំនួនតិចតួច ត្រូវធ្វើកិច្ចសន្យាអប់រំលើកទី១ ឲ្យបញ្ឈប់ការដឹក​ជញ្ជូន​លើស​ចំនួនអនុញ្ញាត​បន្តទៀត ប្រសិនបើមានករណីដូចនេះម្តងទៀត នឹងធ្វើការផាកពិន័យ​តាម​នីតិវីធីច្បាប់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        108
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm