ទីក្រុង Kyiv លើកឡើងថា ផែនការរបស់រុស្ស៊ីក្នុងការលួចធ្វើឃាត លោក Zelensky ត្រូវបានបំផ្លាញចោល

2024/05/08 03:29:39 pm        324

សេវាសន្តិសុខអ៊ុយក្រែន (SBU) និយាយថា ខ្លួនបានរារាំងផែនការរបស់រុស្ស៊ី ក្នុងការធ្វើឃាតលោក ប្រធានាធិបតី Volodymyr Zelensky និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀត។ទូរទស្សន៍BBC បានរាយការណ៍ថា សេវាសន្តិសុខអ៊ុយក្រែន(SBU) បានឱ្យដឹងថា ផែនការរបស់រុស្ស៊ី ក្នុងការលួចធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត ដែលជាអំណាយសម្រាប់ការឡើងកាន់តំណែងអាណត្តិទី៥របស់លោក Vladimir Putinនោះ ត្រូវបានបំផ្លាញចោល ដែលក្នុងនោះ វរសេនីយ៍ឯកពីរនាក់នៃអង្គភាពការពារមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន ត្រូវបានចាប់ខ្លួន។

សេវាសន្តិសុខអ៊ុយក្រែន បាននិយាយថាពួកគេជាផ្នែកមួយនៃបណ្តាញភ្នាក់ងារដែលជាកម្មសិទ្ធិរបស់សេវាកម្មសន្តិសុខរដ្ឋរុស្ស៊ី (FSB) ។ ពួកគេត្រូវបានគេរាយការណ៍ថាកំពុងស្វែងរក ក្រុមប្រតិបត្តិករ ដែលមានឆន្ទៈក្នុងចំណោមអង្គរក្សរបស់លោក Zelensky ដើម្បីចាប់ជំរិត និងសម្លាប់លោក។

ចាប់តាំងពីទាហានឆ័ត្រយោងរុស្ស៊ីប៉ុនប៉ងចុះនៅទីក្រុង Kyiv និងធ្វើឃាត លោក ប្រធានាធិបតី Zelensky ប៉ុន្មានម៉ោងនិងប៉ុន្មានថ្ងៃនៃការចាប់ផ្ដើមលុកលុយពេញបន្ទុកកាលពីខែកុម្ភៈឆ្នាំ ២០២២ ផែនការធ្វើឃាតលើរូបលោក គឺជារឿងធម្មតា។មេដឹកនាំអ៊ុយក្រែន បាននិយាយនៅពេលចាប់ផ្តើមការវាយប្រហារចូលក្នុងប្រទេសរបស់លោកថា រូបលោកគឺជាគោលដៅទីមួយរបស់រុស្ស៊ី។

ប៉ុន្តែផែនការចោទប្រកាន់នេះមានលក្ខណៈខុសប្លែកពីអ្វីផ្សេងទៀត។ ផែនការនេះ ពាក់ព័ន្ធនឹងក្រុម វរសេនីយឯក ដែលការងាររបស់ខ្លួន គឺដើម្បីរក្សាសុវត្ថិភាពមន្ត្រី និងស្ថាប័ន ដែលត្រូវបានចោទប្រកាន់ថាត្រូវបានជួលជាក្រុមរនុកក្នុង។

ទីភ្នាក់ងារបន្ថែមថា គោលដៅផ្សេងទៀតរួមមាន ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) និងប្រធានសេវាសន្តិសុខអ៊ុយក្រែន លោក វ៉ាស្លីល ម៉ាល់យុគ (Vasyl Malyuk) ។

ក្រុមនេះត្រូវបានគេរាយការណ៍ថា សត្រូវគ្រោងនឹងសម្លាប់លោក ប៊ូដានូវ មុនពិធីបុណ្យគ្រិស្តអូតូដុកអ៊ីស្ទ័រ (Orthodox Easter) ដែលឆ្នាំនេះបានប្រព្រឹត្តទៅ នៅថ្ងៃទី ៥ ខែឧសភាថ្មីៗនេះ ។

យោងតាមសេវាសន្តិសុខអ៊ុយក្រែន ក្រុមអ្នករៀបចំផែនការមានគោលបំណងប្រើក្រុមរនុកក្នុង ដើម្បីទទួលបានព័ត៌មានអំពីទីតាំងរបស់មេដឹកនាំអ៊ុយក្រែន ហើយបន្ទាប់មកពួកគេនឹងវាយប្រហារដោយរ៉ូកែត យានដ្រូន និងគ្រាប់បែកប្រឆាំងរថក្រោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm