សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតកាតា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/08 04:14:42 pm        303

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត នៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល។

ជាកិច្ចចាប់ផ្ដើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរាជទូតដែលបានធ្វើដំណើរមកកម្ពុជាហើយ សម្តេច បានមានប្រសាសន៍ថា កាតា មាន​ថវិកា​ច្រើន​គួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង សម្តេចតេជោ បានរំលឹកថា នៅពេលសម្ដេចនៅជា នាយករដ្ឋមន្ត្រី សម្តេច ពុំមានពេល​គ្រប់គ្រាន់ទទួលទូតដែលមាននិវេសដ្ឋាននៅក្រៅប្រទេសនោះទេ ដោយនេះគឺជាករណីពិសេស។ សម្ដេចតេជោ បានរំឭកថានៅឆ្នាំ២០០៨ ពេលដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការ​ទូតរវាងកម្ពុជា និង​កាតា។

ជាការឆ្លើយតប ឯកអគ្គរាជទូត បានធ្វើគារវកិច្ច និងពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី​នាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីការបរទេស និង ប្រធានសភាកាតា ជូនចំពោះសម្តេចតេជោ និងប្រជាជន​កម្ពុជា និង​សូមអបអរសាទរសម្តេចចំពោះ ដែលទទួលបានតួនាទីថ្មី ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។

ឯក​អគ្គរាជទូតបានថ្លែងអំណរគុណចំពោះសម្តេច និងបានលើកឡើងថាជាកិត្តិយសណាស់ដែល ឯកឧត្ដម បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនៅថ្ងៃនេះ ហើយសង្ឃឹម​ថា​កាតា​នឹង​មាន​និវេសដ្ឋាន​នៅ​កម្ពុជានៅពេលខាងមុខ ហើយក៏បានប្ដេជ្ញា​ថា​នឹង​ខិតខំ​បង្កើន​ទំនាក់​ទំនង​ការ​ទូត​ឱ្យ​បាន​មាន​កម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើ​វិស័យ​សន្តិសុខ​ស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។ 

ជាការ​ឆ្លើយតប សម្ដេចតេជោ បានសម្តែងការអរគុណ ចំពោះការពាំនាំ ការផ្ដាំផ្ញើសួរសុខទុក្ខពី នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងព្រឹទ្ធសភារបស់កាតាជូនសម្ដេច ហើយ​សម្ដេច​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះព្រឹត្តិការណ៍ World Cup ចុងក្រោយនៅកាតា ដោយសម្ដេច​មាន​បំណង​ចូល​រួម​ដែរ ប៉ុន្តែបែរជាអាកខានវិញ ដូច្នេះហើយទើបនៅជំនួបនេះ អគ្គរាជទូត​កាតា​បាន​យកបា​ល់​ដែល​ទាត់​នៅក្នុងព្រឹត្តិការណ៍ World Cup នេះមកជូន សម្ដេចទុកជាអនុស្សាវរីយ៌។

សម្ដេចតេជោ បានរំឭកថា សម្តេច បានជួបរដ្ឋមន្ត្រីការបរទេសកាតា នៅពេល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៃ​ប្រធាន​អាស៊ានឆ្នាំ២០២២ នៅភ្នំពេញ ហើយពេលនោះកាតា​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ហើយ សម្ដចតេជោ បាន​លើក​ឡើងថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារ​ថា​កាតា​ជា​ប្រទេស​ដែល​មាន​សន្តិសុខ​ថាមពល ហើយ កម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមាន​ផលិត​ផល​កសិកម្ម​ច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទី​ដែល​កម្ពុជា​ជា​ប្រទេស​ផលិត​គ្រាប់​ស្វាយ​ចន្ទី​ច្រើន​ជាង​គេ ហើយកម្ពុជាមានគោលការណ៍​ពិសេស​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បរទេស​បើក​រោង​ចក្រ​កិន​ស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស។

ជាមួយគ្នានោះដែរ សម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឲ្យការ​ទំនាក់​ទំនង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុប មកកាន់កម្ពុជា ហើយ​ក៏​នាំ​ភ្ញៀវ​ពី​កម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។

ឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះ សម្តេច ដែលបានពន្យល់​យ៉ាង​ក្បោះក្បាយ​អំពី​បរិយាកាស​វិនិយោគ ឯកឧត្ដម បានរំឭកថាមូលហេតុដែលឯកឧត្ដម មកទីនេះគឺដើម្បី គាស់​នូវ​អ្វីៗ​ដែល​ជាផលប្រយោជន៍ប្រទេសទាំងពីរឲ្យមានដំណើរការឡើងវិញ។ ឯកឧត្ដម សន្យាថា​នឹង​ខិត​ខំ​ប្រមែប្រមូលអ្នកវិនិយោគិន ពីកាតាមកកម្ពុជា ក៏ដូចជានាំវិនិយោគិន ពីកម្ពុជាទៅកាតា ដើម្បី​ពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ ឯកអគ្គរដ្ឋទូតបាន​លើក​ឡើង​ថា​គាត់​កំពុង​តែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតា​មានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពល ប្រេង ឧស្ម័ន វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយ​កាតា​ក៏​កំពុងពិនិត្យ សិក្សាពី Qatar Airline ចាប់ដំណើរការឡើងវិញ ដោយលើក​ពី​ភាព​អនុ​គ្រោះ​ដែល​ទេសចរកាតាទៅតំបន់ផ្សេងៗ។

សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹង​ផ្អែក​ទៅ​លើ​ទំនាក់​ទំនង​ខាង​សេដ្ឋកិច្ចពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនង​ខាង​នយោបាយ​ក៏​រឹង​មាំ​ទៅ​តាម​នោះ​ដែរ​។ សម្ដេចតេជោ ជម្រុញអោយពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរ ទី១)​ធ្វើយ៉ាង​ណា​ឲ្យ​វិនិយោគិន​មាន​ទំនុកចិត្តគឺត្រូវអោយមានកិច្ចព្រមព្រៀងការពារវិនិយោគ ទី២)អោយមាន​កិច្ច​ព្រម​ព្រៀង​មិន​មាន​ពន្ធត្រួតស៊ីគ្នា ហើយកាន់តែប្រសើជានេះទៅទៀតបើអាចធ្វើបាន គឺបង្កើតកិច្ច​ព្រម​ព្រៀង​តំបន់​សេដ្ឋកិច្ចសេរី(Free Trade Zone) ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសា​អូឌីត។ ក្នុងឪកាសនេះដែរ សម្ដេចតេជោ ក៏បានធ្វើការសំណេះសំ​ណាល​គ្នា​អំពី​ស្ថាន​ភាព​ នៅមជ្ឈឹមបូព៌ាផងដែរ។

ជាចុងក្រោយ សម្តេចតេជោ សូមអោយ ឯកឧត្ដម ឯកអគ្គរាជទូត ពាំនាំការ​ផ្ដាំ​ផ្ញើ​ការ​សាក​សួរ​សុខ​ទុក្ខ ថ្វាយជូនព្រះមហាក្សត្រ ជូនប្រធានសភា និងនាយករដ្ឋមន្ត្រីនៃរដ្ឋកាតា ហើយសង្ឃឹមថា​​ទំនាក់​ទំនង​នៃប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ទាប់ពីវត្តមានរបស់ ឯកឧត្ដម ឯកអគ្គរាជទូត នាពេលនេះ ព្រោះឯកអគ្គរាជទូត ក៏បានសន្យាថា នឹងមកលេងកម្ពុជាឲ្យញឹកញាប ហើយ ឯកអគ្គរាជទូត ក៏បានសម្ដែងនូវការកោតសរសើរចំពោះ សម្ដេចតេជោ ដែលយល់ច្បាស់​ពី​យុទ្ធ​សាស្ត្រ​ក្នុង​ការដឹកនាំកម្ពុជា ពីប្រទេសដែលមានសង្គ្រាម ទៅជាប្រទេសដែល​មាន​សន្តិ​ភាព​ពេញ​លេញ​ និងការអភិវឌ្ឍ។

បន្ទាប់ពីបញ្ចប់ ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​ជូន​បាល់ទាត់ដែលត្រូវបានទាត់នៅក្នុងព្រឹត្តិការណ៍ World Cup ចុងក្រោយ ក្នុងប្រទេសកាតា ជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភាទុកជាអនុស្សាវរីយ៍ផងដែរ។ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm