ក្រុមហ៊ុន TikTok និងByteDance ប្តឹងដើម្បីរារាំងច្បាប់របស់អាមេរិកដែលបង្ខំឲ្យលក់ ឬហាមប្រាម App នេះ

2024/05/08 04:37:06 pm        250

ក្រុមហ៊ុនបណ្ដាញសង្គម TikTok និងក្រុមហ៊ុនមេរបស់ចិន ByteDance បាន​ប្តឹង​ទៅ​តុលាការ​សហព័ន្ធ​សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី៧ឧសភា សប្ដាហ៍នេះ ដើម្បីព្យាយាម​ទប់ស្កាត់​ច្បាប់​ដែល​ចុះ​ហត្ថ​លេខាដោយលោកប្រធានាធិបតី Joe Biden ដែលនឹងបង្ខំឱ្យបិទ ឬលក់ App កម្មវិធី​វីដេអូ​កម្សាន្ត​ខ្លីៗមួយនេះ ដែលប្រើដោយពលរដ្ឋអាមេរិក ១៧០លាននាក់ ។ 

ក្រុមហ៊ុនទាំង២ បានដាក់ពាក្យបណ្តឹង នៅក្នុងសាលាឧទ្ធរណ៍ ស្រុក កូឡុំប៊ី របស់​សហរដ្ឋ​អាមេរិក ដោយលើកហេតុផលថា ច្បាប់​នេះ​បាន​រំលោភ​លើ​រដ្ឋ​ធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ហេតុផល​មួយ​ចំនួន​រួមទាំង​ការ​ប្រព្រឹត្ត​កំហុស​លើ​ការ​ការពារ​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី​ នៃ​វិសោធនកម្ម​លើកទីមួយ។ ច្បាប់ដែលចុះហត្ថលេខាដោយលោក Biden កាលពីថ្ងៃទី ២៤ ខែមេសា ទុកពេលវេលាឱ្យ ក្រុមហ៊ុន ByteDance រហូតដល់ថ្ងៃទី ១៩ ខែមករា២០២៥ ដើម្បីលក់ TikTok បើពុំនោះ ប្រឈមនឹងការហាមប្រាមវត្តមានកម្មវិធីនេះ នៅលើទឹកដីអាមេរិក ។  

ក្រុមហ៊ុនទាំងនោះ បាននិយាយនៅក្នុងពាក្យបណ្ដឹងថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែល​សភា​សហរដ្ឋអាមេរិក បានអនុម័តច្បាប់មួយដែលកំណត់វេទិកាបណ្ដាញសង្គមបែបនេះ ជាការ​ហាម​ប្រាម​ទូទាំងប្រទេសជាអចិន្ត្រៃយ៍។

ពាក្យ​បណ្ដឹងខាងលើនេះ បាននិយាយថា ការបិទApp នេះ គឺមិនអាចទៅរួចទេ ទង្វើនេះ មិន​មែន​ពាណិជ្ជកម្ម មិនមែនបច្ចេកវិទ្យា មិនមែនជាករណីស្របច្បាប់ និងមិនមានចម្ងល់ទេ ពោលគី ច្បាប់ ដែលនឹងបង្ខំឱ្យបិទ TikTok ត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៥ ប្រៀបបាន​នឹង​ការ​បំបិទ​មាត់​ប្រជាជនអាមេរិកប្រមាណ១៧០លាននាក់ អ្នកដែលប្រើ​វេទិកា​ទំនាក់​ទំនង​ក្នុង​វិធី​ដែល​មិន​អាច​ចម្លង​ពីកន្លែងផ្សេងបាន។ សេតវិមាន បាននិយាយថា​ខ្លួន​ចង់​មើល​ឃើញ​កម្ម​សិទ្ធិ​ដែល​មាន​មូលដ្ឋាន​នៅ​ចិនត្រូវបានបញ្ចប់ដោយហេតុផលសន្តិសុខជាតិ ប៉ុន្តែមិនមែនជាការហាមប្រាមលើ TikTok នោះទេ។ សេតវិមាន និងក្រសួងយុត្តិធម៌ បានបដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​បណ្តឹង​នេះ​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm