លោក Vladimir Putin ដែលផ្តល់កិត្តិយសដូចជា អធិរាជរបស់រុស្ស៊ីនៅឯពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីអាណត្តិទី៥រយៈពេល៦ឆ្នាំបន្ថែមទៀត មានសារមួយសម្រាប់លោកខាងលិចថា វិមានក្រឹមឡាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សា ប៉ុន្តែរុស្ស៊ី កំពុងសម្លឹងរកជ័យជម្នះនៅអ៊ុយក្រែន។

លោក Putin ដែលបានឡើងដល់កៅអីឋានៈខ្ពស់បំផុតនៃវិមានក្រឹមឡាំងត្រឹមតែរយៈពេល៨ឆ្នាំបន្ទាប់ពីការដួលរលំសហភាពសូវៀត នឹងឈ្នះដាច់ លោក ចូសេហ្វ ស្តាលីន (Josef Stalin) ហើយក្លាយជាអ្នកគ្រប់គ្រងដែលកាន់អំណាចយូរបំផុតរបស់រុស្ស៊ីចាប់តាំងពីអតីតអធិរាជខាធឺរីន ឌឹ ហ្គ្រេត (Catherine the Great ) ប្រសិនបើរូបលោកបញ្ចប់អាណត្តិថ្មីនេះ។
អតីតគណៈកម្មការចារកម្មសន្តិសុខរដ្ឋរុស្ស៊ី KGB វ័យ ៧១ ឆ្នាំរូបនេះ បានបង្ហាញពីទំនុកចិត្តនៅក្នុងពិធីស្បថចូលកាន់តំណែង ដោយប្រុងប្រយត្ន័ដែលលោកខាងលិច និងគូប្រជែង ភាគច្រើននៅក្នុងពន្ធនាគារ ឬនៅក្រៅប្រទេស បានចាត់ទុកការគ្រប់គ្រងរបស់លោកគ្របដណ្តប់លើរបបផ្ដាច់ការពុករលួយរបស់រុស្ស៊ី។

លោក Putin បាននិយាយបន្ទាប់ពីពិធីស្បថចូលកាន់តំណែងថា យើងមិនបដិសេធការសន្ទនាជាមួយរដ្ឋលោកខាងលិចទេ ដោយបន្ថែមថាលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីសន្តិសុខ និងស្ថិរភាពជាយុទ្ធសាស្រ្ត ប្រសិនបើពុំមានភាពក្រអឺតក្រទម ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
មេដឹកនាំដ៏សំខាន់បំផុតរបស់រុស្ស៊ីក្នុងរយៈពេលជាង ២៤ ឆ្នាំ មកនេះ បានសន្យាថានឹងទទួលជ័យជម្នះ ហើយបាននិយាយថា ប្រជាជនរុស្ស៊ីទាំងអស់ឥឡូវនេះ អាចឆ្លើយបានចំពោះប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ និងបុព្វបុរសរបស់យើង៕
