បុរសបីនាក់ ដែលត្រូវចោទពីបទឃាតកម្មមេដឹកនាំសាសនាស៊ីក បង្ហាញខ្លួននៅតុលាការកាណាដា

2024/05/08 11:05:38 am        31

បុរសបីនាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតមេដឹកនាំសាសនាស៊ីក សញ្ជាតិកាណាដា លោក ហាឌីប ស៊ីញនីចា (Hardeep Singh Nijjar) កាលពីឆ្នាំមុន នៅក្នុងហេតុការណ៍ដែលបង្កឱ្យមានវិបត្តិការទូតរវាងកាណាដា និងឥណ្ឌា បានបង្ហាញខ្លួននៅក្នុងបន្ទប់សវនាការនៅខេត្តប្រ៊ីដធីស កូឡំប៊ី (British Columbia) កាលពីថ្ងៃអង្គារ (០៧ ឧសភា)។

ជនជាប់ចោទទីមួយឈ្មោះ ខារ៉ានព្រីត ស៊ីញ (Karanpreet Singh) វ័យ ២៨ ឆ្នាំ ជនល្មើសទីពីរឈ្មោះ ខាម៉ាលព្រីត ស៊ីញ (Kamalpreet Singh) វ័យ ២២ ឆ្នាំ និងទីបីឈ្មោះ ខារ៉ាន ប្រា (Karan Brar) វ័យ ២២ ឆ្នាំ ដែលជាជនជាតិឥណ្ឌាទាំងអស់ ប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ និងការសមគំនិតក្នុងអំពើឃាតកម្ម។ អ្នកទាំងបីបានបង្ហាញខ្លួនតាមវីដេអូពាក់ឯកសណ្ឋានពន្ធនាគារពណ៌ទឹកលឿងទុំ។

អតីតមេដឹកនាំសាសនាស៊ីក លោក នីចា វ័យ ៤៥ ឆ្នាំត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា នៅខាងក្រៅវិហារស៊ីក ក្នុងតំបន់ សើរ៉េយ (Surrey) ជាយក្រុង វេនខូវើ (Vancouver) ដែលមានប្រជាជនកាន់សាសនាស៊ីកជាច្រើន។ ប៉ុន្មានខែក្រោយមក នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានធ្វើឱ្យមានវិបត្តិការទូតជាមួយទីក្រុង ញូវដេលី នៅពេលដែលលោកបានលើកឡើងពីភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការស្លាប់របស់លោក នីចា។

នគរបាលកាណាដា បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតថាតើជនជាប់ចោទទាំងបីនាក់នោះមានទំនាក់ទំនងនឹងរដ្ឋាភិបាលឥណ្ឌា ដែរឬយ៉ាងណា ខណៈឥណ្ឌា បានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធនឹងការស្លាប់នោះទេ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានខា (Subrahmanyam Jaishankar) បាននិយាយថា ឥណ្ឌានឹងរង់ចាំនគរបាលកាណាដា ចែករំលែកព័ត៌មានអំពីជនជាប់ចោទទាំងបីនាក់នោះ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ
2024/05/19 03:58:00 pm        1
អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm        1
រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am