បាល់ទាត់៖ ខ្សែការពារឆ្វេងអង់គ្លេស Trent Alexander-Arnold បានចុះហត្ថលេខាកិច្ចសន្យាថ្មីជាមួយហង្សក្រហម Liverpool រហូតដល់ឆ្នាំ២០២៥។ កីឡាករវ័យ ២២ឆ្នាំរូបនេះគឺជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ក្លិបស្រាប់ និងបានបង្ហាញខ្លួនសរុប ១៧៩ប្រកួតហើយមកដល់ពេលនេះ តាំងពីឡើងមកលេងក្រុមធំនៅឆ្នាំ២០១៦។

Alexander-Arnold បានអវត្តមានពី Euro ២០២០ កន្លងមកឱ្យក្រុមជំរើសជាតិអង់គ្លេស ដោយសាររបួសភ្លៅក្នុងការប្រកួតឱ្យអង់គ្លេសកម្ដៅសាច់ដុំ មុនព្រឹត្តិការណ៍មកដល់។ Alexander-Anorld គឺជាបេក្ខភាពម្នាក់ក្នុងការប្រជែងពាន Ballon d’Or កាលពីឆ្នាំ២០១៩ បន្ទាប់ពីជួយ Liverpool ឈ្នះពាន UEFA Champions League, FIFA Club World Cup និង UEFA Super Cup៕
អត្ថបទ៖នាង សុភាវុធ