ប្រមុខឃោសនារបស់កូរ៉េខាងជើង ដែលបម្រើមេដឹកនាំបីជំនាន់ បានទទួលមរណភាព

2024/05/08 06:15:12 pm        270

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធ (០៨ ឧសភា) នេះថា លោក គីម គីណាម (Kim Ki Nam) ដែលជាមន្ត្រីកូរ៉េខាងជើងកាន់តំណែងយូរជាងគេបំផុតមួយរូប និងដែលបានបម្រើមេដឹកនាំទាំងបីជំនាន់របស់ខ្លួនជួយពង្រឹងភាពស្របច្បាប់ខាងនយោបាយរបស់ពួកគេ និងជាអ្នកដឹកនាំផ្នែកឃោសនាសម្រាប់រដ្ឋរាជវង្សមួយនេះ បានទទួលមរណភាពនៅវ័យ ៩៤ ឆ្នាំ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានទៅគោរពសពលោក គីម គីណាម នៅម៉ោង ២ ទៀបភ្លឺនៅថ្ងៃពុធនេះ «ដោយទុក្ខសោកដ៏ជូរចត់ចំពោះការបាត់បង់អ្នកនយោបាយបដិវត្តន៍ជើងចាស់ម្នាក់ ដែលនៅតែស្មោះត្រង់គ្មានព្រំដែន» ចំពោះប្រទេសរហូតដល់ទីបញ្ចប់។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បាននិយាយថា លោក គីម គីណាម បានទទួលមរណភាពកាលពីថ្ងៃអង្គារ ក្នុងវ័យ ៩៤ ឆ្នាំ។ លោកគឺជាផ្នែកមួយនៃក្រុមមន្ត្រីស្នូលដ៏ស្មោះត្រង់ដែលបានបម្រើការដើម្បីទ្រទ្រង់ដល់ជំនាន់ទាំងបីរបស់មេដឹកនាំត្រកូល គីម ដោយភាពស្មោះត្រង់ជាមួយមេដឹកនាំបដិវត្តន៍ដែលបានបង្កើតរដ្ឋនៅក្នុងឆ្នាំ១៩៤៥។

លោក គីម គីណាម គឺជាមន្ត្រីកូរ៉េខាងជើងមួយរូបក្នុងចំណោមមន្ត្រីកូរ៉េខាងជើងតិចតួចបំផុតដែលបានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ដោយដឹកនាំគណៈប្រតិភូពិធីបុណ្យសពក្នុងឆ្នាំ២០០៩ បន្ទាប់ពីការស្លាប់របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម ដេជុង (Kim Dae-jung) ដែលបានបើកសម័យកាលនៃការផ្សះផ្សាជាមួយទីក្រុងព្យុងយ៉ាង ជាមួយនឹង «គោលនយោបាយពន្លឺព្រះអាទិត្យ» របស់ខ្លួននៅពេលនោះ៕

អត្ថបទដែលទាក់ទង

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        2
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm