តំណាងរោងចក្រចំនួន៦ ចូលរួមសិក្ខាសាលា ស្តីពី “បច្ចេកទេស​ក្នុងការបើកបរ​ទោចក្រយានយន្ត​ដោយសុវត្ថិភាព”

2024/05/08 06:18:26 pm        220

អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បាន​រៀបចំ​សិក្ខា​សាលា​បណ្តុះបណ្តាលជនបង្គោលស្តីពី “បច្ចេកទេសក្នុងការបើកបរទោចក្រយានយន្ត (ម៉ូតូ) ដោយសុវត្ថិភាព” ដោយអញ្ជើញ​តំណាងរោងចក្រ សហគ្រាសចំនួន៦ មកពីរាជធានី ខេត្ត​ចំនួន៥ ដើម្បីអនុវត្តការបង្រៀនបន្តដល់ក្រុមគោលដៅប្រកបដោយប្រសិទ្ធភាព។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមវត្តមាន​របស់ឯកឧត្តមឧត្តមសេនីយ៍ឯក គាំ សារឿន អនុ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដោយទទួលបានការគាំទ្រពីក្រុមហ៊ុនសាជីវកម្ម វីអេហ្វ និងប្រារព្ធ​ក្រោម​កិច្ច​សហការ​យ៉ាង​ជិត​ស្និត​ជា​មួយ​ស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និងរោងចក្រដៃគូមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្ត​កំពង់ចាម​។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង​ផ្តល់​ចំណេះដឹ​ងអំពី​ការ​បើកបរ​ទោ​ចក្រ​យានយន្ត​ដោយ​សុវត្ថិភាព ជំនាញការបើកបរ និងវិធីសាស្ត្រក្នុងការចែករំលែក និងបង្រៀនបន្ត និង​បង្កើន​ការយល់ដឹង អាកប្បកិរិយា និងឥរិយាបថ ក្នុងការបើកបរ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​។

នាឱកាសនេះ ឯកឧត្តម គាំ សារឿន បានមានប្រសាសន៍ថា ជាការកត់សម្គាល់ ការគ្រោះ​ថ្នាក់​ចរាចរណ៍​ភាគច្រើន គឺក្នុងចំណោមអ្នកជិះម៉ូតូនៅតែមានអត្រាគ្រោះថ្នាក់ខ្ពស់។ ជាក់ស្តែង​យោង​តាម​របាយការណ៍ គិតក្នុងឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុប ៣,៣១៧លើក បណ្តាល​ឲ្យ​ស្លាប់​ជាង​១,៥០០នាក់ និងរបួសជាង ៤,៥០០នាក់។ ឯកឧត្តម បានបន្តថា មូលហេតុ​បង្ក​គ្រោះ​ថ្នា​ក់នេះ រួមមាន បើកបរល្មើសល្បឿន ៤១% មិនគោរពសិទ្ធិ២២% មិនប្រកាន់ស្តាំ៩% បត់៩% ប្រជែង​គ្រោះថ្នាក់៧% កត្តាយានយន្ត៥% ស្រវឹង៣% ភ្លើងសញ្ញា១% សុខភាព/ងងុយ១% និង​កត្តា​អាកាស​ធាតុ១%។

ឯកឧត្តម គាំ សារឿន បានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨០% ស្មើ​នឹង​ប្រមាណជាង ១,៥០០នាក់ ក្នុងនោះមិនពាក់មួកសុវត្ថិភាពចំនួន៦៩%។ គ្រោះថ្នាក់​បាន​កើត​ឡើង​ច្រើន​នៅ​រាជធានីភ្នំពេញ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០​លើក​។

តាមរយៈ​សិក្ខាសាលាបណ្តុះបណ្តាលនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី ជឿជាក់ថា គ្រូ​បង្គោល​ទាំង​អស់ នឹងទទួលបានចំណេះដឹងអំពីការបើកបរម៉ូតូដោយសុវត្ថិភាព ជំនាញការបើកបរ និង​វិធី​សាស្ត្រ​ក្នុង​ការចែករំលែក និងបង្រៀនបន្តដល់កម្មករ និយោជិត ព្រមទាំងបង្កើនការយល់ដឹង និង​ឥ​រិយាបថក្នុងការបើកបរប្រកបដោយការទទួលខុសត្រូវ។

សូមជម្រាប​ជូនទៀតថា ជារៀងរាល់ថ្ងៃប្រជាជនកម្ពុជាជាច្រើនលាននាក់ តែងធ្វើដំណើរ​ទៅ​មក​នៅ​លើ​ដង​ផ្លូវដែលមានចរាចរណ៍យ៉ាងមមាញឹក។ ក្នុងនោះក៏​មាន​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និងផលិតស្បែកជើងប្រមាណជិត ៤០ម៉ឺននាក់ ដែលបាន​និង​កំពុង​ប្រថុយ​គ្រោះ​ថ្នាក់​នៅ​លើ​ដង​ផ្លូវ​ពេល​ធ្វើ​ដំណើរ​ទៅ​មក​បំពេញ​ការងារ​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ការ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​។ បញ្ហានេះ ពិតជាកង្វល់ដ៍ធំបំផុតក្នុងការដោះស្រាយ ជាពិសេស​ចំពោះ​ស្ថាប័ន​រាជ​រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm