របបសឹកមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម ប្រជែងដណ្ដើមតំបន់ប្រយុទ្ធសំខាន់ ខណៈរដូវភ្លៀងដ៏លំបាកជិតមកដល់

2024/05/08 06:24:40 pm        189

នៅក្នុងតំបន់ព្រៃនៃតំបន់ភ្នំ ដាវណា ហ៊ីលស៍ (Dawna Hills) ភាគអាគ្នេយ៍នៃសហភាពមីយ៉ាន់ម៉ា ក្រុមឧទ្ទាមមកពីក្រុមជនជាតិភាគតិចប្រដាប់អាវុធមួយក្រុមកំពុងប្រយុទ្ធទប់ទល់នឹងជួរកងទ័ព ដែលបញ្ជូនដោយរបបសឹកកំពុងកាន់អំណាចរបស់ប្រទេស ដើម្បីព្យាយាមដណ្តើមយកភូមិ មីយ៉ាវ៉ាឌី (Myawaddy) ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់មួយនៅព្រំដែនថៃ។

របបយោធា និងក្រុមតស៊ូ កំពុងប្រជែងយ៉ាងស្វិតស្វាញដើម្បីដណ្ដើមទឹកដីប្រយុទ្ធសំខាន់ៗ ឬរក្សាទីតាំងសឹករបស់ពួកគេ ខណៈរដូវខ្យល់មូសុងមានភ្លៀងធ្លាក់ដែលបង្កការលំបាកសម្រាប់ការប្រយុទ្ធ កំពុងចាប់ផ្តើមនៅប្រទេសមីយ៉ាន់ម៉ានៅដើមខែមិថុនា ខាងមុខនេះ។ ក្រុមអ្នកវិភាគនិយាយថា អាកាសធាតុបែបនេះ បង្អាក់ការវាយលុករបស់យោធាដែលឈរជើងនៅសមរភូមិជួរមុខជាច្រើន។

អ្វីដែលកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខក្នុងការដណ្តើមយកភូមិ មីយ៉ាវ៉ាឌី និងទីតាំងយុទ្ធសាស្ត្រផ្សេងទៀតក្នុងប្រទេសមីយ៉ាន់ម៉ា អាចកំណត់ដំណាក់កាលបន្ទាប់នៃជម្លោះដ៏បង្ហូរឈាមដែលបានអូសបន្លាយជាងបីឆ្នាំ ហើយអាចកំណត់ជោគវាសនារបស់របបសឹក។

មន្ត្រីថៃម្នាក់ និងប្រភពការទូតបានប្រាប់សារព័ត៌មានរ៉យទ័រ ដោយផ្អែកលើការវាយតម្លៃ និងស្ថានភាពប្រយុទ្ធដែលកំពុងបន្តថា យោធាអាចបាត់បង់ការគ្រប់គ្រងលើព្រំដែនសំខាន់ៗទាំងអស់ជាមួយបង់ក្លាដែស ចិន ឥណ្ឌា និងថៃ ក្នុងរយៈពេលប្រាំមួយខែខាងមុខនេះ ដែលជាតំបន់ប្រយុទ្ធដ៏សំខាន់ជាមួយក្រុមឧទ្ទាមចម្រុះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm