ទ្វីបអឺរ៉ុប៖ ភ្លើងឆេះព្រៃ និងការស្លាប់ត្រូវបានគេមើលឃើញនៅទូទាំងទ្វីបអឺរ៉ុបភាគអាគ្នេយ៍ថា ជារលកកម្ដៅធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្យល់ក្ដៅមកពីទ្វីបអាហ្វ្រិកកំពុងជំរុញអ្វីដែលត្រូវបានចាត់ទុកថា ជារលកកម្ដៅអាក្រក់បំផុតដែលត្រូវបានគេឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយភាគខាងត្បូងនៃទ្វីបអឺរ៉ុបកំពុងមើលឃើញភ្លើងឆេះព្រៃ ដែលបណ្ដាលឱ្យមនុស្សជាច្រើនត្រូវបានគេចជម្លៀសចេញ ហើយក៏មានការបាត់បង់ជីវិតដែរ។

មិនត្រឹមតែមនុស្សដែលត្រូវបានគេជម្លៀសទេ សូម្បីតែមនុស្សរាប់លាននាក់ទៀតក៏ត្រូវបានគេប្រាប់ថា មានគ្រោះថ្នាក់នៅពេលពាក់កណ្ដាលថ្ងៃត្រង់ទៀតផង។ រលកកម្ដៅកំពុងត្រូវបានបង្កឡើងដោយខ្យល់ក្តៅមកពីទ្វីបអាហ្វ្រិក ហើយសីតុណ្ហភាពបានកើនឡើងដល់ជាង ៤០អង្សាសេនៅកន្លែងខ្លះ។ គេរំពឹងវាអាចបន្តរហូតដល់សប្ដាហ៍ក្រោយ។ អ្នកស្រុកនៅក្នុងប្រទេសមួយចំនួនដូចជាក្រិក ស៊ែប៊ី ប៊ុលហ្គារី និងទួរគីត្រូវបានគេព្រមានថា នៅពាក់កណ្តាលថ្ងៃត្រង់ ពួកគេគួរតែចៀសវាងការប៉ះពាល់ផ្ទាល់នឹងពន្លឺព្រះអាទិត្យ។
ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងតំបន់ជាច្រើន កំពុងប្រឹងប្រែងពន្លត់យ៉ាងសកម្មដើម្បីការពារទ្រព្យសម្បត្តិ និងជួយសង្គ្រោះជីវិតមនុស្ស។ ក្រុមអ្នកពន្លត់អគ្គិភ័យនៅលើកោះស៊ីស៊ីលីប្រទេសអ៊ីតាលី បានបន្តព្យាយាមពន្លត់អណ្ដាតភ្លើងឆេះព្រៃរាប់សិបកន្លែងកាលពីថ្ងៃអាទិត្យ។ ភ្លើងនេះត្រូវបានបង្កឡើងដោយសីតុណ្ហភាពដែលឡើងដល់ ៤៥អង្សាសេ ដែលជាហេតុធ្វើឲ្យអភិបាលតំបន់នេះស្នើសុំជំនួយពីទីក្រុងរ៉ូម៕
អត្ថបទ៖ សុខមាន