កម្ពុជាចូលរួមពិភាក្សាការងារពាក់ព័ន្ធកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្មនៅស្វីស

2024/05/08 08:28:25 pm        125

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២៤ បាន​ជួប​ពិភាក្សា​​ការងារ​ជាមួយ លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ លេខាធិការដ្ឋាន​កម្ម​វិធី​ពង្រឹង​ក្រប​ខណ្ឌសមាហរណកម្ម (Enhanced Integrated Framework-EIF) នៃអង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក (WTO) និងលោក Aik Hoe Lim នាយកផ្នែកពាណិជ្ជកម្ម និងបរិស្ថាន​ នៃ​អង្គការ WTO នៅទីស្នាក់ការអង្គការ WTO ប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។

យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភានេះ បានឲ្យដឹងថា ក្នុងជំនួបនេះ បាន​លើកឡើងពីសមិទ្ធិផលសំខាន់ៗរបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម និងការ​គាំទ្រ​នា​ពេល​បច្ចុប្បន្ន ដើម្បីបង្កើតក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ ដែល​ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​ដឹកនាំ​ក្នុង​ការ​រៀបចំ​ក្រប​ខ័ណ្ឌ​គោល​នយោបាយ​ពាណិជ្ជក​ម្ម​សម្រាប់​កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និង​សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម បាន​និងកំពុងរៀបចំបង្កើតគណៈកម្មាធិការជំនួយពាណិជ្ជកម្ម សម្រាប់​ការ​សម្រប​សម្រួល​កាន់​តែ​ប្រសើរ​ជាមួយម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រើប្រាស់ធន​ធាន​ សម្រាប់​ការ​អនុវត្ត​ក្រប​ខ័ណ្ឌ​គោល​នយោបាយពាណិជ្ជកម្មកម្ពុជាក្នុងគោលបំណងអភិវឌ្ឍន៍ពាណិជ្ជកម្ម។

ជាកិច្ចឆ្លើយតប លោកបណ្ឌិត Adhikari បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងបានកោត​សរសើរ​ដល់​កម្ពុជា ក្នុងការអនុវត្តគម្រោងកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម ប្រកប​ដោយ​ប្រសិទ្ធភាព។ លោកក៏បានលើកឡើងអំពីការគាំទ្រកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម លើការបង្កើតក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាផងដែរ។ ក្នុងឱកាសនោះលោក Lim នាយក​ផ្នែកពាណិជ្ជកម្មនិងបរិស្ថាននៃ WTO បានជម្រាបផងដែរថា លេខាធិការដ្ឋាន WTO និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព តាមរយៈ​សមាហរណ​កម្ម​ពាណិជ្ជ​កម្ម និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​កិច្ច​សហប្រតិបត្តិការនានា៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm