ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវតន៍ (NIEI) រួមជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាស្តីពី "ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ" ជូនដល់សិក្ខាកាមដែលត្រៀមបញ្ចប់វគ្គបណ្តុះបណ្តលរយៈពេល៤ខែ ក្នុង "កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ" នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវតន៍ (NIEI) រាជធានីភ្នំពេញ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់នូវចំណុចគន្លឹះសំខាន់ៗ ដល់សិក្ខាកាមក្នុងការត្រៀមខ្លួនចូលទីផ្សារការងារប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យពួកគាត់អាចទទួលបានការងារកាន់តែឆាប់រហ័ស។ NEA នឹងបន្តរៀបចំសិក្ខាសាលាដូចនេះ ដល់សិក្ខាកាមនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលទូទាំងរាជធានី-ខេត្ត ព្រមទាំងផ្តល់សេវាផ្គូផ្គង និង ស្វែងរកការងារជូនដល់សិក្ខាកាមផងដែរ៕







