ព្យុះកម្លាំងខ្លាំង បានវាយបោកបក់ឆ្លងកាត់រដ្ឋនានា នៅតំបន់ Midwest កាលពីថ្ងៃអង្គារ បង្កឲ្យមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងសន្ទុះខ្យល់ខ្លាំង ព្រមទាំងព្យុះកួច វាយបោកបក់លើតំបន់នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថាព្យុះកួចជាច្រើន បានវាយបោកបក់នៅភាគខាងត្បូងរដ្ឋ Michigan សហរដ្ឋអាមេរិកពេញមួយថ្ងៃ បណ្តាលឱ្យខូចខាតដល់អគារជាច្រើនខ្នង ប៉ុន្តែពុំមានអ្នកស្លាប់ ឬរងរបួស ត្រូវបានរាយការណ៍នោះទេ។

រលកនៃអាកាសធាតុមិនអំណោយផលខ្លាំងនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីព្យុះកួច បានវាយបោកបក់ទៅលើរដ្ឋអូក្លាហូម៉ា កាលពីថ្ងៃមុន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់បបានស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស។
របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានពិពណ៌នាអំពីការខូចខាតយ៉ាងខ្លាំងដល់លំនៅឋាន និងព្យុះរំលើងដើមឈើ នៅផ្នែកភាគឦសានរបស់រដ្ឋនេះ។