សមយុទ្ធនុយក្លេអ៊ែររបស់រុស្ស៊ី ជាការឆ្លើយតបនឹងគោលនយោបាយឥតអៀនខ្មាសរបស់លោកខាងលិច

2024/05/08 09:50:37 pm        155

ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំនៅសហរដ្ឋអាមេរិក លោក អាណាថូលី អាន់ថូនៅ (Anatoly Antonov) បាននិយាយកាលពីថ្ងៃអង្គារ (០៧ ឧសភា) ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ គឺជាការឆ្លើយតបដោយបង្ខំចំពោះគោលនយោបាយ «ឥតអៀនខ្មាស និងបែបឈ្លានពាន» របស់លោកខាងលិច ដែលបង្កើតការគំរាមកំហែងផ្នែកសន្តិសុខសម្រាប់រុស្ស៊ី និងពលរដ្ឋរបស់ខ្លួន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យធ្វើសមយុទ្ធមួយ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងតំបន់យោធាភាគខាងត្បូង ដែលជាប់ព្រំដែនអ៊ុយក្រែន។ ក្រសួងការបរទេស និងក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈថា សមយុទ្ធនេះមានគោលបំណងជាការព្រមានដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកុំឱ្យធ្វើឱ្យជម្លោះអ៊ុយក្រែន កាន់តែកើនឡើងថែមទៀត។

យោងតាមលោក អាន់ថូនៅ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងបន្តបង្កើនការផ្គត់ផ្គង់អាវុធកាន់តែគ្រោះថ្នាក់ដល់អ៊ុយក្រែន ដែលត្រូវបានរចនាឡើងដើម្បី «សម្លាប់ប្រជាជនរុស្ស៊ី» និងវាយប្រហារលើទឹកដីនៃប្រទេសនេះ។

ក្រសួងការបរទេសរុស្ស៊ីនិយាយថា គោលនយោបាយរបស់ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យមាន «ភាពបរាជ័យជាយុទ្ធសាស្ត្រ» លើប្រទេសរុស្ស៊ី កំពុងនាំទៅរក «ការកើនឡើងបន្ថែមទៀតនៃវិបត្តិអ៊ុយក្រែន ឆ្ពោះទៅរកការប៉ះទង្គិចគ្នាដោយបើកចំហខាងយោធា» រវាងអង្គការណាតូ និងទីក្រុងមូស្គូ។ ក្រសួងនេះបានលើកយក «សេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងប្រឆាំងនឹងរុស្ស៊ី ដោយមន្ត្រីលោកខាងលិចមួយចំនួន» ជាហេតុផលសម្រាប់សមយុទ្ធនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm