ប្រទេសចិនគំរាមបញ្ចេញសំឡេងនៃកិច្ចព្រមព្រៀងសម្ងាត់ ជាមួយហ្វីលីពីន

2024/05/08 10:08:33 pm        116

បើយោងតាមមន្ត្រីចិន បានឲ្យដឹងថា ប្រទេសចិនអាចនឹងបញ្ចេញសំឡេងនៃការសន្ទនាគ្នាតាមទូរសព្ទជាមួយមន្ត្រីយោធាហ្វីលីពីន ក្នុងពេលឆាប់ៗនេះ ដែលទីក្រុងប៉េកាំងអះអាងថា ជាភស្តុតាងនៃកិច្ចព្រមព្រៀងលើទឹកដីដែលមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។

នៅក្នុងការនិយាយតាមទូរសព្ទដែលត្រូវបានអះអាងថា កើតមានកាលពីថ្ងៃទី៣ ខែមករានោះ អនុឧត្តមនាវីឯកលោក Alberto Carlos ដែលជាប្រមុខបញ្ជាការខាងលិចរបស់យោធាហ្វីលីពីន យល់ស្របតាម «គំរូថ្មី» ក្នុងការដោះស្រាយ ចំពោះបេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់ដល់កងទ័ពនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ដែលកាន់កាប់ដោយហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមប្រតិចារឹកដែលផ្តល់ដោយមន្ត្រីចិនទៅសារព័ត៌មាន Bloomberg News។ ដោយសុំមិនបញ្ចេញអត្តសញ្ញាណ ដោយសារពួកគេមិនមានសិទ្ធិនិយាយពីខ្សែអាត់សំឡេងនោះ មន្ត្រីទាំងនោះបានប្រាប់ថា ប្រតិចារឹកអាចនឹងត្រូវបានបញ្ចេញជាសាធារណៈ ក្នុងរង្វង់រយៈពេលប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ចិនបានធ្វើឡើងចុងក្រោយបង្អស់ អំឡុងពេលមានសង្គ្រាមពាក្យសម្តី រវាងចិន និងភាគីម្ខាងទៀត ដែលមានហ្វីលីពីន និងសហរដ្ឋអាមេរិក ជុំវិញផ្នែកដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។ ភាពតានតឹងបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ដោយនាវាចិនបានប្រើកាណុងបាញ់ទឹក ដើម្បីវាយប្រហារម្ដងហើយម្ដងទៀតលើនាវាហ្វីលីពីន ដែលព្យាយាមផ្ដល់សម្ភារផ្គត់ផ្គង់ដល់កងទ័ពឈរជើងនៅលើនាវា Sierra Madre ជានាវាសល់ពីសម័យសង្គ្រាមលោកលើកទី២ ដែលចតចោលនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។

ក្រសួងការបរទេសចិនបានឲ្យដឹងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា ការពិភាក្សាលើ «គំរូថ្មី» ត្រូវបានធ្វើឡើងនៅឆ្នាំនេះជាមួយទីបញ្ជាការខាងលិចរបស់យោធាហ្វីលីពីន ហើយគំរូនោះត្រូវបានអនុម័តដោយមន្ត្រីគ្រប់ថ្នាក់នៃបញ្ជាការនោះ ក្នុងនោះរួមទាំងពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro Jr. និង ទីប្រឹក្សាសន្តិសុខជាតិ លោក Eduardo Ano ផងដែរ។ តែពួកគេទាំង ២រូប បានបដិសេធការលើកឡើងរបស់ទីក្រុងប៉េកាំង កាលពីចុងសប្តាហ៍កន្លងមក។

 ប្រតិចារិកនៃការហៅទូរសព្ទដែលត្រូវបានរាយការណ៍នោះ បានដកស្រង់សម្តីរបស់លោក Carlos ដែលនិយាយថា លោក Teodoro លោក Ano និងប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធលោកឧត្តមសេនីយ៍ Romeo Brawner បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ នៅពេលសួរកាលពីថ្ងៃអង្គារ (ទី៧ ខែឧសភា) អំពីការអះអាងរបស់ចិន ដែលថា មានសំឡេងនៃការហៅទូរសព្ទជាមួយលោក Carlos លោក Teodoro បាននិយាយថា លោកមិនដឹងអ្វីអំពីរឿងនេះនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm