មន្ត្រី៖ រុស្សីដាក់គោលដៅលើរោងចក្រថាមពល ក្នុងការវាយប្រហារតាមអាកាសលើអ៊ុយក្រែន

2024/05/08 03:11:37 pm        49

មន្ត្រីយោធា និងថាមពលរបស់អ៊ុយក្រែន នៅថ្ងៃពុធ (ទី៨ ខែឧសភា) នេះ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្សីលើអ៊ុយក្រែន បានធ្វើឲ្យខូចខាតសម្ភារៈបរិក្ខារជាច្រើន នៅក្នុងការវាយប្រហារដែលដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅទូទាំងប្រទេស។

រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenko បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ការវាយប្រហារដ៏ធំមួយទៀតលើឧស្សាហកម្មថាមពលរបស់យើង!»។ លោកបានបន្ថែមថា រោងចក្រផលិតថាមពល និងបញ្ជូនថាមពល នៅក្នុងតំបន់ Poltava, Kirovohrad, Zaporizhzhia, Lviv, Ivano-Frankivsk និងតំបន់ Vinnytsia សុទ្ធតែត្រូវបានកំណត់គោលដៅដូចគ្នា។

លើកលែងតែតំបន់ Zaporizhzhia គ្រប់តំបន់ផ្សេងទៀតទាំងអស់ គឺនៅឆ្ងាយពីខ្សែត្រៀមមុខ ដែលឆ្លងកាត់ភាគខាងកើត និងភាគអាគ្នេយ៍របស់អ៊ុយក្រែន។ ទំហំនៃការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន មិនទាន់ត្រូវបានដឹងភ្លាមៗនៅឡើយទេ។ ហើយពេលនេះ ក៏មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងមូស្គូនោះដែរ។

ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម ប្រតិបត្តិករបណ្តាញថាមពលជាតិអ៊ុយក្រែន Ukrenergo បានឲ្យដឹងនៅលើ Telegram ថា គ្រឿងបរិក្ខារនៅឯរោងចក្រមួយរបស់ខ្លួន ភាគកណ្តាលអ៊ុយក្រែន បានខូចខាត។ ចំណែកអភិបាលតំបន់ Poltava លោក Filip Pronin បានសរសេរនៅលើ Telegram ថា នៅតំបន់ Poltava ភាគកណ្តាល ហេដ្ឋារចនាសម្ព័ន្ធថាមពលមួយត្រូវបានវាយប្រហារដោយយានដ្រូន រហូតបង្កឲ្យមានអគ្គិភ័យ តែបើយោងតាមព័ត៌មានបឋម មិនមានអ្នករងរបួសនោះទេ៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ
2024/05/19 03:58:00 pm        1
អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm        1
រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែល ក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងចំណាប់ថ្នូរ

2024/05/19 03:58:00 pm
​អ្នកនយោបាយកេនយ៉ា ដាក់ញត្តិប្រឆាំងនឹងបេសកកម្មដាក់ពង្រាយនគរបាលទៅប្រទេសហៃទី
2024/05/19 03:55:46 pm
​រលកកម្ដៅដ៏ខ្លាំងក្លា និងភ្លៀងធ្លាក់ត្រូវបានព្យាករណ៍នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា
2024/05/19 03:26:14 pm
​ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្រ្គាមហ្កាហ្សា ឡើងដល់ជិត ៣៥.៤០០ នាក់
2024/05/19 03:03:40 pm
​ជម្លោះយោធាដ៏អូសបន្លាយនៅក្នុងប្រទេសស៊ូដង់ ធ្វើឱ្យខូចខាតដល់ប្រព័ន្ធវេជ្ជសាស្ត្រ
2024/05/19 02:50:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/18 11:12:20 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/08 06:02:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/16 10:37:59 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/17 06:08:59 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/05/05 11:19:21 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am