ម៉ាសេដូនីខាងជើង រៀបចំការបោះឆ្នោត ដែលមានសារៈសំខាន់ដល់ការចូលជាសមាជិក EU

2024/05/08 10:13:29 pm        135

ប្រទេសម៉ាសេដូនីខាងជើង នឹងចេញទៅបោះឆ្នោត នៅថ្ងៃពុធ (ទី៨ ខែឧសភា) នេះ នៅក្នុងការបោះឆ្នោតជ្រើសរើសសភា និងប្រធានាធិបតី ដែលគណបក្សប្រឆាំងស្តាំនិយម ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សកាន់អំណាច ដែលមិនបានដំណើរការកិច្ចចរចា ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងលុបបំបាត់អំពើពុករលួយ។

នៅមុនការបោះឆ្នោតនេះ គ្មានការស្ទង់មតិណាមួយត្រូវបានចេញផ្សាយនោះទេ ប៉ុន្តែការបង្ហាញឲ្យឃើញខ្លាំងជាងការរំពឹងទុកពីគណបក្សប្រឆាំង VMRO-DPMNE ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី១ កាលពីខែមុន បង្ហាញថា អ្នកបោះឆ្នោតមានការខកចិត្តចំពោះគណបក្សប្រជាធិបតេយ្យសង្គមដែលកំពុងកាន់អំណាច។

អ្នកវិភាគបាននិយាយថា កិច្ចចរចាចូលជាសមាជិក EU អាចយឺតជាងមុន និងធ្វើឲ្យមានទំនាក់ទំនងស្មុគស្មាញជាមួយសមាជិក EU ដែលជាប្រទេសជិតខាងក្រិក និងប៊ុលហ្គារី។

គួរបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃពុធនេះ រួមបញ្ចូលទាំងការបោះឆ្នោតសម្រាប់ការកាន់តំណែងជាប្រធានាធិបតីបន្ថេមទៀត និងសម្រាប់អាសនៈសភា។ ការបោះឆ្នោត ចាប់ផ្តើមនៅម៉ោង ៧ព្រឹក (ត្រូវនឹងម៉ោង ៥:០០ ម៉ោងសកល) ហើយនឹងបិទ នៅម៉ោង ៧យប់ (ម៉ោង ១៧:0០ម៉ោងសកល)។ គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រកាសលទ្ធផលពីការិយាល័យបោះឆ្នោតចំនួន ៣.៣៦០កន្លែង នៅយប់ថ្ងៃពុធនេះ។

លោក Hristijan Mickoski ប្រធានគណបក្ស VMRO-DPMNE បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅសប្តាហ៍នេះថា ៖«ខ្ញុំជឿថា នៅថ្ងៃពុធនេះ យើងនឹងទទួលបានជ័យជម្នះដោយគ្មានសង្ស័យទ្វេដង»។

ក្នុងឆ្នាំ២០០១ អង្គការណាតូបានជួយឲ្យប្រទេសម៉ាសេដូនីខាងជើងរួចផុតពីគែមនៃសង្រ្គាមស៊ីវិល អំឡុងមានការបះបោរជនជាតិអាល់បានី ហើយបានសន្យាថា នឹងធ្វើសមាហរណកម្មកាន់តែលឿនទៅក្នុង EU និងណាតូ។ ប្រទេសដែលមានប្រជាជនចំនួន ១,៨៣លាននាក់ បានចូលរួមជាមួយអង្គការណាតូក្នុងឆ្នាំ២០២០ ប៉ុន្តែប្រទេសនេះមានការរីកចម្រើនតិចតួចជាមួយ EU ដែលមួយផ្នែកដោយសារតែការប្រឆាំងពីសមាជិក EU គឺក្រិក និងប៊ុលហ្គារី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm