រុស្ស៊ី៖ ខ្លួននឹងកំណត់គោលដៅលើទាហានបារាំង បើពួកគេត្រូវបញ្ជូនទៅអ៊ុយក្រែន

2024/05/08 11:47:15 pm        75

រុស្ស៊ីបានព្រមានបារាំងនៅថ្ងៃពុធ (ទី៨ ខែឧសភា) នេះថា ប្រសិនបើប្រធានាធិបតីលោក Emmanuel Macron បញ្ជូនទាហានទៅអ៊ុយក្រែននោះ ពួកគេនឹងត្រូវបានចាត់ទុកថា ជាគោលដៅស្របច្បាប់របស់យោធារុស្ស៊ី។

លោក Macron បានបង្កឲ្យមានភាពចម្រូងចម្រាស កាលពីខែកុម្ភៈ ដោយនិយាយថា លោកមិនអាចបដិសេធបាននោះឡើយ ក្នុងការដាក់ពង្រាយកងទ័ពជើងគោក នៅប្រទេសអ៊ុយក្រែន នាពេលអនាគត។ មេដឹកនាំបារាំងរូបនេះ បានព្រមានថា ប្រសិនបើរុស្ស៊ីឈ្នះនៅអ៊ុយក្រែននោះ ភាពជឿជាក់របស់អឺរ៉ុប នឹងត្រូវកាត់បន្ថយឲ្យធ្លាក់ដល់សូន្យ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ លោក Macron អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា៖ «វាជាចរិតលក្ខណៈដែលលោក Macron ពន្យល់អំពីវោហាសាស្ត្រនេះ ដោយមានបំណងចង់បង្កើតប្រភេទនៃភាពមិនប្រាកដប្រជាជាយុទ្ធសាស្ត្រ សម្រាប់ប្រទេសរុស្ស៊ី»។

លោកស្រី Zakharova បានបន្ថែមថា៖ «យើងត្រូវតែធ្វើឲ្យគាត់ខកចិត្ត ពោលគឺសម្រាប់ពួកយើងស្ថានភាពមើលទៅលើសពីភាពជាក់លាក់។ ប្រសិនបើបារាំងបង្ហាញខ្លួន នៅក្នុងតំបន់ជម្លោះ ពួកគេនឹងក្លាយទៅជាគោលដៅរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីដោយចៀសមិនរួច។ ខ្ញុំជឿថា ទីក្រុងប៉ារីសដឹងពីរឿងនេះរួចហើយ»។

លោកស្រី Zakharova បានបញ្ជាក់ទៀតថា ប្រទេសរុស្ស៊ីកំពុងមើលឃើញរួចហើយនូវការកើនឡើងនៃចំនួនជនជាតិបារាំង ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ (ទី៧ ខែឧសភា) រុស្ស៊ីបាននិយាយថា ខ្លួននឹងអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ជាផ្នែកនៃសមយុទ្ធយោធា បន្ទាប់ពីមាននូវអ្វីដែលក្រុងម៉ូស្គូបាននិយាយថា ជាការគំរាមកំហែងពីប្រទេសបារាំង អង់គ្លេស និងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm