មេធាវី៖ ភរិយារបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានបញ្ជូនទៅពន្ធនាគារ តាមការស្នើសុំរបស់សាមីខ្លួន

2024/05/08 11:51:21 pm        177

តុលាការ នៅប្រទេសប៉ាគីស្ថាន បានធ្វើតាមសំណើពីភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលសុំឲ្យបញ្ចូនរូបលោកស្រីទៅកាន់ពន្ធនាគារ ជំនួសឲ្យការឃុំខ្លួនក្នុងផ្ទះដែលបញ្ជាដោយរដ្ឋាភិបាល។ នេះបើតាមការឲ្យដឹងពីមេធាវីរបស់ជនជាប់ទោស។

នៅក្នុងញត្តិរបស់លោកស្រីទៅកាន់តុលាការជាន់ខ្ពស់ទីក្រុងអ៊ីស្លាម៉ាបាដ លោកស្រី Bushra Bibi បានចោទប្រកាន់អាជ្ញាធរពីបទរំលោភលើឯកជនភាពរបស់លោកស្រី និងបម្រើអាហារគ្មានអនាម័យ នៅក្នុងបន្ទប់ផ្ទះរបស់លោកស្រី ដែលលោកស្រីខ្លួនឯងផ្ទាល់ និងមេធាវីរបស់លោកស្រី បាននិយាយថា ត្រូវបានគ្រប់គ្រងដោយពួកមនុស្សប្រុស ជាការចោទប្រកាន់ដែលបុគ្គលិកពន្ធនាគារបានបដិសេធ។

លោកស្រី Bibi និយាយថា លោកស្រីត្រូវបានឃុំខ្លួននៅក្នុងបន្ទប់មួយ នៅឯភូមិគ្រឹះលើកំពូលភ្នំរបស់លោក Khan ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ចាប់តាំងពីមានការកាត់ទោសកាលពីខែមករាលើប្តីប្រពន្ធមួយគូនេះពីបទចោទលក់អំណោយរបស់រដ្ឋដោយខុសច្បាប់។

គណបក្សរបស់លោកស្រី Bibi និងមន្ត្រីរដ្ឋបាលក្នុងតំបន់ម្នាក់ឈ្មោះ Afzaal Ahmad បានឲ្យដឹងថា តាមរយៈមេធាវីរបស់ខ្លួន លោកស្រីបានស្នើឲ្យផ្លាស់លោកស្រីទៅពន្ធនាគារ ដែលអាជ្ញាធរបានអនុវត្តភ្លាមៗ បន្ទាប់ពីតុលាការបានចេញដីកានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណបក្សរបស់លោក Khan បានប្រាប់ថា តុលាការបានបញ្ជាឲ្យអាជ្ញាធរផ្លាស់លោកស្រី Bibi ទៅពន្ធនាគារ Adyala នៅក្នុងទីក្រុងយោធភូមិ Rawalpindi ជាកន្លែងដែលស្វាមីវ័យ ៧០ឆ្នាំរបស់លោកស្រី កំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm