រដ្ឋសភា​ បានអនុម័ត​ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ ដើម្បី​បង្កើត​ប្រភព​ចំណូល​ថវិកាជាតិ

2021/04/27 09:59:58 am        35

ភ្នំពេញ ៖ ​រដ្ឋសភា នៅថ្ងៃនេះ ​បាន​អនុម័ត​ លើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ​ដើម្បី បង្កើត​ប្រភព​ចំណូល​ថវិកាជាតិ ​និង​ជំរុញ​សេដ្ឋកិច្ចកម្ពុជា​។


នៅ​ថ្ងៃទី​៥ ខែតុលា នេះ រដ្ឋសភា បាន​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​សមាជិក ​សមាជិកា​នៃ​រដ្ឋសភា​ចូលរួម​ចំនួន ១១៨​រូប និង​មាន​របៀបវារៈ​ចំនួន​១១ រួមមាន​ សេចក្តីព្រាងច្បាប់​ពាក់ព័ន្ធ​នឹង​ការយោគយល់​គ្នា​ចំពោះ​ការវិនិយោគ​រវាង​កម្ពុ​ជា ​និង​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ការជួយ​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​នឹង​វិស័យ​ព្រហ្មទណ្ឌ ​បរិស្ថាន ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ​និង​ច្បាប់​ពាក់ព័ន្ធ​វិស័យ​ជាច្រើន​ផ្សេងទៀត​។

ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​នេះ សមាជិក សមាជិកា​នៃ​រដ្ឋសភា​ដែលមាន​វត្តមាន​ចូលរួម​នៅថ្ងៃនេះ បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីព្រាងច្បាប់​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដោយ​សំឡេង ១១៨ /១១៨​សំឡេង​។​

​មុន​រដ្ឋសភា​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​បានធ្វើ​សេចក្តីថ្លែងហេតុ​ច្បាប់​នេះ​ចំពោះមុខ​សម័យប្រជុំ​សភា​ថា ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្មនេះ ​ត្រូវបាន​តាក់តែង​ឡើង​ក្នុង​គោលបំណង​ធានា​ដល់​ការគ្រប់គ្រង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមាហរ័ណ​ និង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច ​បង្កើត​ប្រភព​ចំណូល​ថវិកាជាតិ លើកកម្ពស់​វិស័យ​ទេសចរណ៍ ​បង្កើត​ការងារ រក្សា​សុវត្ថិភាព ​និង​សន្តិសុខ​សង្គម ដែលជា​ទស្សន​ទាន​មួយ​ថ្មី​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​បន្តថា ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្មនេះ​ បាន​សិក្សា​អស់​រយះពេល​ជាច្រើន​ឆ្នាំ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់​ ឲ្យ​មានការ​អនុវត្ត​ត្រឹមត្រូវ​តាម​កំណត់​នៃ​ច្បាប់ ​និង​ផ្តល់​លទ្ធភាព​ចូលរួម​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចកម្ពុជា​ក្រោយ​ប្រឈម​ជំងឺ​កូ​វីដ​១៩​។ ​ឯកឧត្តម បាន​បន្ថែមថា​ រាល់​ម្ចាស់​អាជីវកម្ម​ល្បែង​ពាណិជ្ជកម្ម​ទាំងអស់​ដែល​មិន​អនុវត្ត​ទៅតាម​ច្បាប់​នេះ ​នឹងត្រូវ​ប្រឈម​ការពិន័យ​ជា​អន្តរកាល និង​ឈាន​ដល់​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ជាដើម​។

មុន​សេចក្តីព្រាងច្បាប់​នេះ​បាន​បញ្ជូន​ដល់​រដ្ឋសភា រាជរដ្ឋាភិបាល បាន​សង្កេតឃើញថា ​បច្ចុប្បន្ននេះ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​បានប្រែក្លាយ​ល្បែង​ពាណិជ្ជកម្ម​ទៅជា​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមា​ហ​រ័​ណ និង​ជា​កន្លែង​កម្សាន្ត​ទាក់ទាញ​ទេសចរ​ជាច្រើន​ តាមរយៈ​ការរៀបចំ​ទីតាំង​ល្បែង​ពាណិជ្ជកម្ម ដោយ​រួមបញ្ចូល​នូវ​ទីតាំង​បដិសណ្ឋារកិច្ច ​ភោជនីយដ្ឋាន ​ផ្សារ​ទំនើប​ សណ្ឋាគារ មណ្ឌលកីឡា មណ្ឌល​កម្សាន្ត​និង​ទស្សនា មណ្ឌល​សន្និបាត ​ឬ​ពិព័រណ៍​ និង​ហាង​លក់ទំនិញ​រួច​ពន្ធ​ជាដើម គឺជា​ប្រភព​ចំណូល​ថវិកា​ដ៏​សំខាន់ ​និង​ជាទី​តាំង​បង្កើត​ការងារ​ជាច្រើន​ប្រភេទ​នៃ​ឧស្សាហកម្ម​គ្មាន​ផ្សែង ព្រមទាំង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។

សូមបញ្ជាក់ថា ​សេចក្តីព្រាងច្បាប់​នេះ នឹង​អនុញ្ញាត​ឱ្យ​មានការ​គ្រប់គ្រង​លើ​វិស័យ​កាស៊ីណូ ​និង​ល្បែង​ពាណិជ្ជកម្ម​ដទៃ​ទៀត​យ៉ាង​តឹងរ៉ឹង ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​ការកំណត់​ចំនួន​ទុនវិនិយោគ​អប្បបរមា​សម្រាប់​អាជីវកម្ម​កាស៊ីណូ ​ការកំណត់​តំបន់​ដែល​គួរ​អនុញ្ញាត​ឱ្យ​មាន​ល្បែង​ពាណិជ្ជកម្ម ឬ​មិន​គួរ​អនុញ្ញាត ​ការពង្រឹង​សមត្ថភាព​ស្ថាប័ន និង​ការបំពាក់​នូវ​បច្ចេកវិទ្យា​សមស្រប​ក្នុង​ការ​ត្រួតពិនិត្យ​ជាប្រចាំ​លើ​កិច្ច​ដំណើរការ​របស់​ប្រតិបត្តិ​ករ​ល្បែង​ពាណិជ្ជកម្ម ព្រមទាំង​បានគិត​គូរ​ផងដែរ​អំពី​យន្តការ​យ៉ាង​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​ការ​លាង​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm